​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ភ្ញៀវទេសចរ​នៅក្នុង​ស្រុក​នៅពេលនេះ​បានចាប់ផ្តើម​សម្រុក​នាំគ្នា​ទៅ​កំសាន្ត​លេង​នៅ​ខេត្ត​ព្រះសីហនុ​វិញ​ហើយ ក្រោយ​ពេលដែល​បាន​ស្ងប់ស្ងាត់​មួយរយៈ​កាលពី​អំឡុង​ឆ្នាំ ២០១៩ និង ២០២០ ដោយសារតែ​កំណើន​ទេសចរ​ចិន ។

​ក្នុងឱកាស​ឈប់សម្រាក​ប្រចាំ​សប្តាហ៍​ពីថ្ងៃ​ទី​១៣​ដល់ទី​១៤ កម្ពុជា មាន​ភ្ញៀវទេសចរ បានចេញ​ដើរ​ទស្សនា​កម្សាន្ត សរុប​១៨០.២៩៦​នាក់ នៅក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាងគេ ។

​តាម​តួរ​លេខ​បាន​បង្ហាញថា នៅ​ចុង​ស​ប្តា​ហ៏​កន្លងមកនេះ ខេត្ត​ព្រះសីហនុ​បាន​ទាក់ទាញ​ទេសចរ​សរុប​ចំនួន ៣៤.៣០៦​នាក់ ខណៈ​រាជធានី បាន​ចំនួន ៣២.០៣៤​នាក់ ខេត្តកំពត ១៦.០០៧​នាក់ ខេត្តពោធិ៍សាត់ ១៥.៥០៨​នាក់​
​និង ខេត្តសៀមរាប​១៣.១០៤​នាក់​៕​