​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ដោយបាន​ការចាត់តាំង​ពី លោក ម៉ែន វិបុល ប្រធាន​គណៈកម្មការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទ សិរី ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​សហការី នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​នាំយក អំណោយ​មនុស្សធម៌ របស់​សាខា ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ មាន​ចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារ​មាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មេម៉ាយ មានកូន​ច្រើន អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ និង​ពលរដ្ឋ​ទីទ័លក្រ ក្នុងស្ថានភាព​ជួប​វិបត្តិ ជាស​កល នៃ​ជំងឺ​កូ​វីដ -១៩ ចំនួន ៦០ គ្រួសារ មកពី ៤ សង្កាត់ ក្នុង​ក្រុង​បាវិត (​សង្កាត់​ព្រៃ​អ​ង្គុ​ញ បាវិត បាទី និង​សង្កាត់ ច្រកម្ទេស​)​។

​អំណោយ​ដែល​បានផ្តល់​ជូន​ក្នុង ១ គ្រួសារ ទទួលបាន​អង្ករ ៣០ គ​.​ក្រ មី ១​កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់​១ ឃី​ត ១​កញ្ចប់ (​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង ថវិកា ៥០,០០០ រៀល​។ ដោយមាន​ការអាណិតអាសូ​រ ចំពោះ​ប្រជាពលរដ្ឋ ដែល​ងាយ​រង គ្រោះ លោកស្រី ក៏បាន​ឧបត្ថម្ភ​ថវិកា ផ្ទាល់ខ្លួន​បន្ថែម ២០,០០០ រៀល ក្នុង​មួយ​គ្រួសារ និង បាន​ឧបត្ថម្ភ​ថវិកា ដល់​ក្រុមការងារ អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​បាវិត អាជ្ញាធរ​ភូមិ សង្កាត់ និង​កងកម្លាំង​ការពារ សរុបថ​វិកា ២.៨០០.០០០ សែន​រៀល ផងដែរ ៕/V