ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖នៅ​រសៀល​ថ្ងៃទី​១៥​វិច្ឆិកា​២០២១​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាម​ប្រព័ន្ធ​វីដេអូ ។ នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ពីរបាន​កើនឡើង​ដល់​១០​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ហើយក៏​បាន​ឯកភាពគ្នា​ដាក់ឱ្យចូល​ជាធរ​មាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន​នៅក្នុង​ខែមករា​ឆ្នាំ​២០២២ នេះ ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួបពិភាក្សា​ជា មួយ​លោក លី ខឹ​ឈាំ​ង ហើយ​ឆ្លៀតឱកាស​នោះ​សម្តេច​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​ហើយ​បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន​ដែល​តែងតែ​ធ្វើ បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ចំពោះ​ព្រះករុណា ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី ក្នុងអំឡុងពេល​ព្រះរាជទស្សនកិច្ច​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន ។​

​សម្ដេច​តេ​ជោ​ក៏បាន​អបអរសាទរ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ១០០ ពី​ការបង្កើត​បក្សកុម្មុយនិស្ត​ចិន កាលពី​ខែ កក្កដា ឆ្នាំ​២០២១ និង​បាន​កោតសរសើរ​រដ្ឋាភិបាល និង​ប្រជាជន​ចិន លុបបំបាត់​ទាំងស្រុង​នូវ​ភាព​ទីទាល់ក្រ​ក្នុងសង្គម​ចិន និង​បាន​អបអរសាទរ​ផងដែរ​ចំពោះ​កំណើនសេដ្ឋកិច្ច​ចិន ៩,៨​ភាគរយ សម្រាប់ ៩​ខែ​ដំបូង​នៅ​ឆ្នាំ ២០២១​ហើយ​ជឿជាក់ថា​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ការចូលរួម​ដោយ​ថ្នាក់ដឹក នាំ​ចិន​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​ក្លា​ឡើង ។​

​នៅក្នុង​ជំនួប​នេះ​សម្ដេច​តេ​ជោ​និង​លោក លី ខឺ​ឈាំ​ង បាន​ពិភាក្សាគ្នា​ទាក់ទង​នឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក៏ដូចជា​ពិភាក្សាគ្នា​លើ​កិច្ច សហប្រតិបត្តិការ​តំបន់​និង​អន្តរជាតិ ។ ក្នុង​ក្របខណ្ឌ​ទ្វេភាគី​សម្តេច​តេ​ជោ និង​លោក លី ខឹ​ឈាំ​ង បាន​ពិភាក្សាគ្នា​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​បញ្ហា​កសិកម្ម និង បញ្ហា​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ។ ពាក់ព័ន្ធ​នឹង​ករណីនេះ​សម្ដេច​តេ​ជោ និង​លោក លី ខឹ​ឈាំ​ង បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឲ្យ​បានកើត​ឡើងដល់ ១០​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ហើយ​ក៏បាន​ឯកភាពគ្នា​ដាក់ឱ្យចូល​ជាធរ​មាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​នៅ​ខែមករា ២០២២​។​

​ដោយឡែក​លើ​វិស័យ​កសិកម្ម​លោក លី ខឺ​ឈាំ​ង បាន​យល់ស្រប​នឹង​ជំរុញ​ឲ្យ​មានការ​ធ្វើការ​រួមគ្នារ​វាង​ភាគី​ទាំងពីរ​ធ្វើយ៉ាងណា ពិភាក្សា ចរចា​គ្នា​លើ​កូតា​នាំ​អង្ករ​ចូលទៅ ប្រទេស​ចិន​និង​កសិផល​កម្ពុជា​ចូលទៅ​ប្រទេស​ចិន​ដោយផ្ទាល់​តែម្ដង​តាមរយៈ​ការបង្កើត​យន្តការ​រួម​គ្នា​មួយ​ពិនិត្យមើល​កសិផល​ទាំង ឡាយណា​ដែល​ត្រូវ​នាំ​ចេញពី​កម្ពុ ជា​ទៅកាន់​ប្រទេស​ចិន គប្បី​ណា​ទាក់ទាញ​ធ្វើ​ឲ្យ​ការនាំចេញ​នេះ​គឺ​នាំចេញ​ផ្ទាល់​ទៅ​ប្រទេស​ចិន​តែម្ដង ។​

​ពាក់ព័ន្ធ​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង លោក លី ខឺ​ឈាំ​ង បាន​ឯកភាពគ្នា​ថា​ភាគី​ចិន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ផ្ដល់ជូន​កម្ពុជា​នៅ​វ៉ាក់សាំង​ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ កូ​វីដ​-១៩ ហើយ​នៅពេល​ឆាប់ៗ​នេះ​ប្រទេស​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា​ក៏ដូចជា​ផ្ដល់នូវ​ជំនួយ​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិ បាល​និង​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​ដល់​កម្ពុជា ផងដែរ ។ លើសពីនេះ​ទៀត​ភាគី​ចិន​នឹង​ផ្ដល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា​សម្រាប់​ឆ្នាំ​២០២២-២០២៣​ចំនួន​៥៥០ អាហារូបករណ៍​សម្រាប់​រយៈពេល​៥​ឆ្នាំ​ហើយក៏​កំពុងតែ ពិនិត្យ ពិចារណា​មើល​ផងដែរ ដើម្បី​បើក​ឲ្យ​និស្សិត​កម្ពុជា​បាន​ត្រឡប់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​វិញ​នាពេល​ឆាប់ៗ​នេះ​។​

 

​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ ឯកឧត្តម លី ខឺ​ឈាំ​ង បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ភាគី​ចិន នឹង ចូលរួម​ប្រជុំ​អាស៊ី​-​អឺរ៉ុប នាពេលខាងមុខ​នឹង​ផ្ដល់ ការគាំទ្រ​ជំនួយ​ដល់​កម្ពុជា​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ ២០២២ ៕