​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ យោងតាម​គោលការណ៍​របស់ គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ក្នុងពេល​ប្រជុំ កាលពី​ថ្មីៗ​នេះ អាជ្ញាធរ​មូលដ្ឋាន និង សមត្ថកិច្ច បាន​កំពុងតែ​ឃ្លាំ​ចាប់ អ្នក​លួច​ចាក់សំរាម​ចោល បែប​អនាធិបតេយ្យ តាមផ្លូវ​សាធារណៈ ដោយ​ខុសច្បាប់ និង​ទីតាំង​ដែល​បានកំណត់ ដោយ​នាំមក​ផាកពិន័យ ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ជាការ​ព្រមាន ឱ្យ​រាងចាល កុំឱ្យ​អ្នកដទៃ យក​គំរូ​តាម​។​

​បើ​យោងតាម​អនុក្រឹត្យ លេខ​១១៣ អនក្រ​.​បក ស្ដីពី​ការគ្រប់គ្រង​កាកសំណល់ តាម​ទីប្រជុំជន ចោល​សំរាម លើ​ទីសាធារណៈ ឬ​តាម​ដងផ្លូវ ត្រូវ​ផាកពិន័យ​អន្តរការណ៍ ជា​ប្រាក់​ចាប់ពី ២ ម៉ឺន​រៀល ដល់ ៤០ ម៉ឺន​រៀល ។​

​ទាក់ទង​នឹង​ការព្រមាន លើ​ភាពអនាធិបតេយ្យ នៃ​ការចាក់សំរាម​ចោល តាម​ដងផ្លូវ​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ និង​អ្នកដំណើរ បាន​ពិនិត្យឃើញ នៅតាម​ដងផ្លូវ​លំ មួយកន្លែង ស្ថិតនៅ​ខាងកើត វត្ត​ទួល​ខ្សាច់ ស្ថិតក្នុង​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ត្រូវបាន​គេ​លួច​ដឹក​សំរាម យកមក​ចាក់ចោល តាម​ចិញ្ចើម​ផ្លូវលំ​នោះ យ៉ាង​អ​នា ធិបតេយ្យ​។

​តាម​ការពិនិត្យ​ជាក់ស្ដែង សំរាម​ទាំងនោះ មាន​ទាំង​ដប​ប៊ីយែរ និង​ដប​ទឹក​សុទ្ធ និង​សំរាម ផ្សេងៗ​ទៀត ជាច្រើន ដែល​អាច​បញ្ជាក់បាន​ថា អ្នក​លួច​ចាក់សំរាម​នេះ គឺជា​អ្នក លក់ដូរ ហាង​ស៊ីផឹក​ណាមួយ ដែល​យូរៗ​ម្ដង គេ​លួច​ដឹក​សំរាម ក្នុង​ហាង​នោះ យកមក​ចាក់ចោល នៅទីនេះ​។​

​ប្រជាពលរដ្ឋ និង​អ្នកដំណើរ បាន​លើ​ឡើង​ថាៈ ករណីនេះ បើ​អាជ្ញាធរ និង​សមត្ថកិច្ច នៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មិន​ចាត់ការ​ទេនោះ ការ​លួច​ចាក់សំរាម នៅ​ចំណុច​ខាង លើ​នេះ នឹង​រាលដាល​បន្តទៀត កាន់តែច្រើន​មិនខានឡើយ​។​

​ទាក់ទង​នឹង​ករណីនេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ លោក តាំង ប៊ុន​ទត មេឃុំ ជ្រៃ​បាក់ បាន​ឆ្លើយតប​តាម​ទូរស័ព្ទ​ថាៈ កន្លង មក លោក​ពុំ​បានដឹង​ទេ ដោយ​លោក​មេភូមិ​ទួល ខ្សាច់ មិនបាន​រាយការណ៍ មក​សាលាឃុំ​ទេ ។ ដូច្នេះ​ករណីនេះ លោក​នឹង​ចាត់តាំង ឱ្យ​ក្រុម ប្រឹក្សា​ឃុំ សហការ​ជាមួយ​មេ​ភូ មិ ចុះទៅ​ត្រួត​ពិនិត្យមើល នៅ​ទីតាំង​នោះ និង​ចាត់វិធានការ ឲ្យ​សមត្ថកិច្ច ក៏ដូចជា ប្រជា​ការពារ ឃ្លាំមើល ដើម្បី​ចាប់​អ្នក​លួច​ចាក់សំរាម​ចោល​អ​នា​ធិ​ប តេ​យ្យ​នេះ យកមក​ពិន័យ តាមផ្លូវ​ច្បាប់ ដើម្បី​ជាការ​ព្រមាន កុំ​ឲ្យ​គេ​យក​គំរូ​ដ៏​អាក្រក់ បែបនេះ តាម​៕/V​