កម្ពុជា ប្រគល់​ជនអន្តោប្រវេសន៍ ខុសច្បាប់ ជនជាតិ​ថៃ ចំនួន ៦៦ នាក់ ទៅ​ថៃ​វិញ
​ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា​-​ថៃៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បានប្រគល់​ទៅ​ឲ្យ​ប្រទេស ថៃ​វិញ នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ជា​ជនជាតិ​ថៃ ចំនួន ៦៦ នាក់ (​ស្រី​២៤​នាក់​) កាលពី​ម៉ោង ១០ និង​៤០ នាទី ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ នៅលើ​ស្ពាន មិត្តភាព កម្ពុជា ថៃ នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត -​ខ្លង​លឹក ។​