​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តបន្ទាយមានជ័យ បញ្ជូន​មុខសញ្ញា ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ៧ នាក់ ទៅ​តុលាការខេត្ត នៅ​រសៀល ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ក្រោយពេល​នគរបាល​ជំនាញ ស្រុក​មង្គល​បូរី បាន​បង្ក្រាប និង​បាន​ដកហូត​វត្ថុតាង មួយចំនួន​។