ដោយៈ បាយ័ន / ភ្នំពេញៈ កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ភ្លាមៗ បន្ទាប់ពី​ដុត​សម្លាប់​ប្ដី​ខ្លួនឯង ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ២ រសៀល នៅ​ចំណុច ក្នុងផ្ទះ​លេខ​៣ ផ្លូវជាតិ​លេខ​២ ក្រុមទី​៦ ភូមិ​ព្រែ​កតា​នូ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ នេះ​បើតាម​ការផ្សាយ​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​រសៀល ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​។​

​មន្ត្រីនគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ទៀង ស៊ីម ភេទ​ស្រី អាយុ ៧៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីកន្លែង​ស្នាក់នៅ ផ្ទះ​លេខ​៣ ផ្លូវជាតិ​លេខ​២ ក្រុមទី​៦ ភូមិ​ព្រែ​កតា​នូ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវជា​ប្រពន្ធ របស់​ជនរងគ្រោះ (​ឃាត់ខ្លួន​)​។ ចំ​ណែ​ឯ​ជនរងគ្រោះ ឈ្មោះ ភៅ ម៉ៅ ភេទ​ប្រុស អាយុ ៨៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ថ្នាំពេទ្យ (​ស្លាប់​) ។

​វត្ថុតាង​រួមមាន ដប​ទឹក​សុទ្ធ​សំរាប់​ដាក់​អាកុល ចំនួន​១, ដែកកេស ២, អំបោស​មួយ​ឆេះ ខាងចុង​, ប្រដាប់​កើប​សំរាម​១, កំទេច​ពូក​ឆេះ ១​ថង់ និង​មេសោរ កូនសោរ មួយចំនួន​។​

​ប្រភព​ដដែល បាន​បន្តថាៈ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ២ រំលងអធ្រាត្រ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៣ ផ្លូវជាតិ​លេខ​២ ក្រុមទី​៦ ភូមិ​ព្រែ​កតា​នូ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះ ឈ្មោះ ភៅ ម៉ៅ (​ត្រូវជា​ប្តី​) កំពុង​ដេក​នៅក្នុង​ផ្ទះ ជាមួយ ជនសង្ស័យ ឈ្មោះ ទៀង ស៊ីម (​ជា​ប្រពន្ធ​)​។ ពេលនោះ ជនសង្ស័យ បាន​យក​អាកុល កន្លះ​លីត្រ (​មួយ​ដប​ទឹក​សុទ្ធ​) ចាក់​នៅលើ​ពូក និង​លើ​ខ្លួន​ជនរងគ្រោះ ដែល​កំពុង​ដេក លង់លក់ ។ បន្ទាប់មក ជនសង្ស័យ បាន​យក​ដែកកេស មក​បញ្ឆេះ​ដុត​ជនរងគ្រោះ បណ្តាល អោយរ​លាក​ពេញ​ខ្លួន ហើយ​ក៏បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​ភ្លាមនោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ទៀង ស៊ីម យកមក​សាកសួរ នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ចាក់អង្រែលើ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ (​ចំពោះ​ករណី​ឃាតកម្ម​នេះ មិនទាន់​ដឹង​មូលហេតុ ច្បាស់លាស់​នៅឡើយ​)​។​

​ចំណែក​សាកសព បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ សាច់ញាតិ យកទៅ​តំកល់ នៅ​វត្ត​ចាក់អង្រែលើ រង់ចាំ​បូជា តាម​វ​ប្រពៃណី​។ បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ទៀង ស៊ីម ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី ភ្នំពេញ​៕/V​