ក្រសួង​ការងារ ជូនដំណឹង ពី​នីតិវិធី​ថ្មី​របស់ ប្រទេស​ជប៉ុន បន្ទាប់ពី​សម្រេច​អនុញ្ញាត ឱ្យ​ជនបរទេស រួមទាំង​កម្មសិក្សាការី​- ពលករ​ជំនាញ​កម្ពុជា ចូល​ប្រទេស​ខ្លួន
​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ស្តីពី​នីតិវិធី សម្រាប់​កម្មសិក្សាការី​-​ពលករ ជំនាញ​កម្ពុជា ទៅធ្វើ​ការ នៅ​ប្រទេស​ជប៉ុន ស្របតាម វិធានការ​ព្រំដែន​ថ្មី របស់​រដ្ឋាភិបាល នៃ​ប្រទេស​ជប៉ុន បន្ទាប់​ប្រទេស​នេះ បានសម្រេច​អនុញ្ញាត ឱ្យ​ជនបរទេស រួមទាំង​កម្មសិក្សា ការី​- ពលករ​ជំនាញ​កម្ពុជា ចូល​ប្រទេស​ខ្លួន​រួចមក​។​