ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​​ក្នុងថ្ងៃនេះទាំង​ស្ត្រី​បុរស​កកើត​ឆ្នាំ​កណ្តុរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​កិច្ចការងារ​បើ​លោកអ្នក​តែងតែ​ជួប​បញ្ហា​យាយី​នឹង​បាន​ធូរស្បើយ ហើយ​រឿង​រាវ​ខ្លះ​ចង់​ជជែក​ដោះស្រាយ ហើយ​ជ្រើសរើស​ថ្ងៃនេះ​ក៏​ល្អ​ដែរ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូលមក​វិញ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហើយ​ពិសេស​បើ​ចង់​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​ក៏​តែង​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​នោះដែរ​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន និង ពិសេស​កិច្ចការ​ខ្លះ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង​មិនត្រូវ​មាត់ច្រើន​ឡើយ​ពីព្រោះថា​គេ​ងាយ​ចាប់​ថ្នាំងថ្នាក់​បង្កើតជា​រឿង​រាវ​ណាស់​។​នាពេលនេះ​លោកអ្នក​គប្បី​តាំងចិត្ត​ធ្វើការ និង​ព្យាយាម​អត់ធ្មត់​ពីព្រោះថា​ផល​តែង ឆ្លើយតប​មិន​ថា​ពេលនេះ​ឬ​ពេល​ក្រោយ​ទេ​។​សម្រាប់​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មានការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា និង ចង់​ពឹងពាក់​ឬ​ជជែក​ពិភាក្សា​ក្នុង​រឿង​អ្វីមួយ​តែង​ឆ្លើយតប​ផល​គ្រាន់​គាប់​បំណង​។​ការប្រកប​ការងារ​ពុំ​សូវ​ល្អ​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពិសេស​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគ​សី​រី​ជានិច្ច​។​
​ទាំង​ស្ត្រី​បុរស ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ ឬ រៀបចំ​ពិធី​អ្វីមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​តែង​ដូច​សមប្រកប​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​ឬ​បង្កឱ្យមាន​កំហុស​ណាមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​
​ការប្រកប​ការងារ​មាន​ភាព​សុខកាយ​បន្តិច តែ​បញ្ហា​ផ្លូវចិត្ត​ហាក់​មិនសូវ​សុខ​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

 

​ឆ្នាំមមែ

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មាន​ក្រុមមនុស្ស​ជួយ​ជ្រោ​ម និង បើ​មាន​បញ្ហា​អ្វីមួយ​តែង​សាច់ញាតិ​ឬ​អ្នកដទៃ​លូកដៃ​ជួយ​ដោះស្រាយ​ផង​។​នៅថ្ងៃនេះ​ដែរ​បើទោះបី​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​សំខាន់​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥត​ធូរស្បើយ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិនសប្បាយចិត្ត​នោះ​ក៏មាន​ច្រើន​នៅ​ចំពោះមុខ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​ជួប​បញ្ហា​រអាក់រអួល ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ ៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលបាន​នូវ​របស់​មិនល្អ​ណាមួយ​ចូលមក​ក្បែរ​ខ្លួន​ធ្វើឱ្យ​ពិបាក​ទទួល និង មាន​បញ្ហា​ច្រើន​។​ការប្រកប​ការជួប​នូវ​ឧបសគ្គ​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ដ៏​ល្អ និង ពិសេស​អាចមាន​ក្រុមមនុស្ស​ណែនាំ ច​ង្អុ​រ​បង្ហាញផ្លូវ​ឱ្យ​រក​ច្រក​ចេញពី​បញ្ហា​ពីអ្វី​មួយ​ផង​។​ចំពោះ​កិច្ចការងារ​ប្រចាំថ្ងៃ​រលូន​ល្អ និង​ការងារ​ខ្លះទៀត​អាច​សម្រេច​ដល់​គោលដៅ និង​ចៅហ្វាយ​អាណិត​ស្រឡាញ់​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​។​
គូ​ស្វាមីភរិយា​មានការ​ចុះសម្រុង និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អប្រសើរ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ មានការ​ល្អប្រសើរ​ជាង​មុន ហើយ​ធ្វើ​អ្វី​ក៏​ភ្លឺ​ថ្លា​និង​ឈាន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕