ភ្នំពេញៈខណៈនេះសហគមន៍តំបន់ការធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅភូមិអន្លង់ធំ​ ឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្ដើមប្រមូលផលខ្ជាយខ្មៅ ឬ(ប្រទាលថ្លើមឆ្កែ) ជាបណ្ដើរៗហើយ។

ខ្ជាយខ្មៅជាឱសថមួយដែលអាចជួយសម្រួលសរសៃឈាម ចង្វាក់បេះដូង និងមានមុខងារជាច្រើនទៀត(ជាពិសេសជួយ ដល់អ្នកខ្សោយផ្លូវភេទ)។
វិធីធ្វើយើងយកវាទៅហាន់ដាក់ហាលឲ្យស្ងួត រួចយកទៅកិន ឬបុកឲ្យម៉ត់ បន្ទាប់មកឆុងជាមួយទឹកក្ដៅអ៊ុនៗ ញ៉ាំពេលព្រឹក ល្ងាចជាប្រចាំ៕(ប្រភពហ្វេសប៊ុកក្រសួងបរិស្ថាន)