ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ រួម​នឹង​ថ្នាំញៀន ចំនួន ២ កញ្ចប់ កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​សាលា​បុណ្យ​ផ្សារលើ ស្ថិតក្នុង ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​ជនសង្ស័យ និង​វត្ថុតាង បាន​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី នៅ​ថ្ងៃទី​១៦ វិច្ឆិកា នេះ ។​

​លោក​វរៈសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង​នគ​បាល ទទួលបន្ទុក​ប្រឆាំង គ្រឿងញៀន ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១៦ វិច្ឆិកា នេះ​ថាៈ ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ យ៉ុង សុភ​គ្រ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មក​សំណង់ រស់នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង ពីបទ​រក្សាទុក ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។ ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច បាន​ដកហូត វត្ថុតាង​មាន​ថ្នាំញៀន ចំនួន ២ កញ្ចប់ ជញ្ជីង​១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង រួម​នឹង​សម្ភារ​បំរើ​ដល់​ការជក់​មួយ ចំនួន​។​

​លោក​វរៈសេនីយ៍ឯក ហ៊ុល វាសនា បានបញ្ជាក់​ថាៈ ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី នៅថ្ងៃនេះ (១៦ វិច្ឆិកា​)៕/V​-PC