កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ រួម​នឹង​ថ្នាំញៀន ចំនួន ២ កញ្ចប់ កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​សាលា​បុណ្យ​ផ្សារលើ ស្ថិតក្នុង ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​ជនសង្ស័យ និង​វត្ថុតាង បាន​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី នៅ​ថ្ងៃទី​១៦ វិច្ឆិកា នេះ ។​