នាឱកាស​ថ្លែង​បើក​សិក្ខ​សាលា ពិគ្រោះ​យោបល់ ផែនការ​យុទ្ធសាស្ត្រ ជាតិ ស្តីពី​កម្លាំង​សេវា​សង្គម នៅ​កម្ពុជា ២០២២-២០៣១ នៅឯ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានលើកឡើង អំពី​សារសំខាន់ នៃ បុគ្គលិក​សេវា​សង្គមកិច្ច​ថាៈ « បុគ្គលិក​សេវា​សង្គមកិច្ច ដែល​ត្រូវបាន បណ្តុះបណ្តាល បានល្អ គឺជា​អ្នក​ដែល​គាំទ្រ និង​លើកកម្ពស់ សុខុមាលភាព​កុមារ ស្ត្រី ជន​មាន​ពិការភាព ជន​ចាស់ជរា គ្រួសារ និង សហគមន៍ ជាដើម ហើយ​ដើម្បី​ឆ្លើយតប ទៅនឹង​សេចក្តីត្រូវការ នៅក្នុង​សង្គម បច្ចុប្បន្ននេះ កម្ពុជា គួរ​មាន​បុគ្គលិក​សេវា​សង្គម​អាជីព ឬ បុគ្គលិក​សេវា​សង្គម​អាជីព​រង ១ ឬ ២ នាក់ សម្រាប់ ឃុំ ឬ សង្កាត់​មួយ ។ ដូច្នេះ កម្ពុជា នៅ​ត្រូវការ​បុគ្គលិក សេវា​សង្គមកិច្ច រាប់ពាន់ នាក់​បន្ថែមទៀត »​។