​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​ចម្រុះ​បាន​ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង​នៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​សូ​ភី​សង្កាត់​កំពង់ស្វាយ​កណ្តាល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ដោយ​រកឃើញ​ថ្នាំបុរាណ​ចិន​និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩​ជាច្រើន​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ​។​

​ប្រតិបត្តិ​ការបង្ក្រាប​នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា​ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សំអុល អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​និង​មានការ​សម្របសម្រួល​ពី​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា ព្រៈ​រាជអាជ្ញា​រង នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មាន​មន្ត្រី​សុខាភិបាល​ចូលរួម​ដែរ ។​

​យោង​ការណែនាំ​ពី​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដើម្បី​ទប់ស្កាត់​ផលិត​ក្លែងក្លាយ​និង​ពង្រឹង​ផលិត​ក្នុងស្រុក​អោយមាន​គុណភាព​និង​ទីផ្សារ​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​នោះ ទើប​មន្ត្រី​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ស្រាវជ្រាវ​ចុះ​ពិនិត្យ​ទីតាំង​ហាង​យីហោ ជី​ង ឡុង ដែល​ម្ចាស់​ឈ្មោះ ចាន់ គឹម​ឡេង ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនជាតិខ្មែរ នៅ​ក្រុង​សិរីសោភ័ណ រកឃើញ​មាន​ថ្នាំបុរាណ​ចិន ឧបករណ៍​ធ្វើតេស្ត​កូ​វីដ​.១៩ ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ ។​

​តាម​កំណត់ហេតុ​ត្រួតពិនិត្យ​ជាក់ស្តែង​របស់​គណៈកម្មាធិកា​រ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ រកឃើញ​មាន​: ១/ ឱសថ​LIANHUA QINGWEN JIAONANG​ចំនួន​១៣​កេស ដោយ​ក្នុង​១​កេស​ស្មើ​៤០០​ប្រអប់ ។​២/ វីតាមីន​សេ​ចំនួន​២​កេស (​ស្មើ​៤០០​ដប ) ។​៣/ ឧបករណ៍​តេស្ត​កូ​វីដ​.១៩​ចំនួន​២​កេស (​ស្មើ​៦០០​តេស្ត​) តែ​គ្មាន​ឱសថ​និង​បរិក្ខា​ពេទ្យ​ទាំងនោះ​គឺ​សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាត ។​

​ព្រៈ​រាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្ត បានសម្រេច​ឃាត់​វត្ថុតាង​ជា​បណ្តោះអាសន្ន​ហើយ​តម្រូវអោយ​ម្ចាស់​ទីតាំង​ជា​អ្នក​មើលថែ​ដោយ​ខ្លួនឯង​និង​តម្រូវអោយ​ម្ចាស់​ចូលទៅ​បំភ្លឺ​លើ​ករណី​រកឃើញ​ឱសថ​និង​បរិក្ខា​ពេទ្យ​ទាំងនេះ​គ្មាន​ច្បាប់​អនុញ្ញាតិ​និង​ប្រភព​មិន​ច្បាស់លាស់​នោះ ។​

​សូម​បញ្ជាក់ដែរថា : ហាង​យីហោ ជី​ង ឡុង របស់​ឈ្មោះ ចាន់ គឹម​ឡេង នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​តែង​នាំចូល​និង​លក់​ចែកចាយ​ផលិតផល​ថ្មី​និង​ប្លែកៗ ហើយ​ឆក់​ឱកាស​ឬ​ព្រឹត្តិការណ៍​ផ្សេងៗ ។​
​ជាពិសេស ក្នុងអំឡុង​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ នេះ លោក​បាន​នាំចូល​និង​លក់​ចែកចាយ​យ៉ាង​សន្ធឹក​នូវ​ផលិតផល​ឱសថ​និង​ឧបករណ៍​ទាក់ទិន​បង្ការ ការពារ ព្យាបាល​ជម្ងឺ​កូ​វីដ​១៩ ម្យ៉ាងវិញទៀត​ម្ចាស់​ហាង​និង​បុគ្គលិក ក៏​មិនមែនជា​គ្រូពេទ្យ​ដែរ ។​.mara