ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាវ​រងា​រាប់ពាន់​ជា​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ត្រូវបាន​ចែកជូន​ដល់​កងកម្លាំង​ចម្រុះ​ទិស​ទីមួយ បន្ទាយមានជ័យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគ​ទី​៥ តំណាង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា ការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បែងចែក អាវ​រងា ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ម្តេច​តេ​ជោ និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំង​ចម្រុះ​ទិស​ទី​១ បន្ទាយមានជ័យ ។ ពិធី​នេះ​បាន ប្រារព្ធ ធ្វើឡើង​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ។​

​ក្នុងនាម​បណ្តា​អង្គភាព​ចំណុះ​ទិស​ទី​១​បន្ទាយមានជ័យ​ទាំងមូល លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ឯក សំ​អូន បាន​សំដែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ច​កាលដែល​ស​ម្តេច តែង​បាន​យកចិត្តទុកដាក់ គិតគូ ពី​សុខ​ទុក្ខលំបាក តាម​ថែរក្សា​ចិញ្ចឹម​បីបាច់​ព្រមទាំង បានផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដល់​បងប្អូន​នៅទីនេះ (​រដូវភ្លៀង​ផ្តល់​អាវ​ភ្លៀង រដូវរងា​ផ្តល់ អាវ​រងា​) ជាពិសេស​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ហូប​បន្ថែម​របស់​សម្តេច ចំនួន​៣.០០០​រៀល ក្នុង​១​ថ្ងៃ ក្នុង​១​នាក់​ជាដើម​។​ល​។​

​លោក​បន្តថា កត្តា​ទាំងអស់នេះ គឺ​ពិតជា​បាន​ជួយ​សម្រួល​ដល់​ការលំបាក និង​បាន ជួយ​លើក​កំពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​បងប្អូន​កងទ័ព​អោយ​កាន់​តែមាន​ជីវភាព ប្រសើរឡើង មួយកំរិត​ទៀត​៕​/PC