ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មការ​សាខា​កាកបាទ ក្រហម កម្ពុជា ខេត្តស្វាយរៀង និង​លោក ជុំ ហាត អនុប្រធាន​កិត្តិយស​សាខា កាកបាទ ក្រហម​កម្ពុជា ខេត្ត ព្រមទាំង លោក លោកស្រី​ជា អនុប្រធាន​កិត្តិយស សាខា និង​គណៈកម្មាធិការ​សាខា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​បន្ត​ចុះ​សំណេះសំណាល សួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​របស់ សាខា ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ មាន​ចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារ​មាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ និង​ទីទ័លក្រ ចំនួន ៦០ គ្រួសារ មកពី ៦ ឃុំ ក្នុងស្រុក​ចន្ទ្រា ។

​អំណោយ​ដែល​បានផ្តល់​ជូន​ក្នុង ១​គ្រួសារ ទទួលបាន​អង្ករ ៣០ គ​.​ក្រ មី​១​កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦​ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង​ថវិកា​ធ្វើដំណើរ ៥០.០០០ រៀល​៕/V​-PC