ដោយៈ​សុផល​/​ភ្នំពេញៈ កិច្ចប្រជុំ ភាពជា ដៃគូ សភា អាស៊ី – អឺរ៉ុប លើក ទី ១១ (ASEP11) ចាប់ផ្តើម​នៅ​រសៀល​ម៉ោង​២ ថ្ងៃទី ១៦ ខែ វិ ចិ្ឆ កា តាម ប្រព័ន្ធ វីដេអូ នៅ​វិមាន​រដ្ឋសភា​ក្រោម មូលបទ “ ការលើកកម្ពស់ ភាពជា ដៃគូ សភា ដើម្បី សន្តិភាព និង ការអភិវឌ្ឍ ប្រកបដោយ ចីរភាព ទាំង ក្នុងសម័យ និង ក្រោយ វិបត្តិ កូ វីដ -១៩” ។ កិច្ចប្រជុំ​នេះ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​មុនពេល​ចាប់ផ្តើម​ដំណើរការ មានការ​ចាក់ផ្សាយ​វីដេអូ​សំដែង​សិល្បៈ ដើម្បី​អបអរ​កិច្ចប្រជុំ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហប្រធាន​កិច្ចប្រជុំ​ASEP11 បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​។​

​ជា​បន្តបន្ទាប់ ថ្លែង​សុន្ទរកថា​ដោយ លោកជំទាវ Heidi _ HAUTALA អនុប្រធាន​សភា​អឺរ៉ុប និង​ជា​តំណាង​ប្រធានសភា​អឺរ៉ុប​។​​ជាពិសេស​សុន្ទរកថា​គ​ន្លឹះ ថ្លែង​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​ASEM13​។​

​បន្ទាប់មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហប្រធាន​កិច្ចប្រជុំ​ASEP11​បាន​ថ្លែង​សុន្ទរកថា​។​

​ក្នុង​នោះ​ក៏មាន​វត្តមាន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​ជាតិ​ASEP។

សូមបញ្ជាក់ថា​កិច្ចប្រជុំ ភាពជា ដៃ សភា តំបន់ អាស៊ី – អឺរ៉ុប នេះ ជា ផ្នែក សំខាន់ មួយ នៃ កិច្ចប្រជុំ កំពូល អាស៊ី – អឺរ៉ុប លើក ទី ១៣ (ASEM13) ដែល រាជរដ្ឋាភិបាល កម្ពុជា នឹង ធ្វើជា ម្ចាស់ផ្ទះ នៅ ចុងខែ វិច្ឆិកា នេះ ។ ASEP ជា វេទិកា មួយ ដ៏ សំខាន់ សម្រាប់ ជំរុញ កិច្ចសន្ទនា និង កិច្ចសហប្រតិបត្តិការ រ វាង ទ្វីបអាស៊ី និង អឺរ៉ុប ដោយ ផ្តោតលើ ការពង្រឹង ភាពជា ដៃគូ សំដៅ លើកកម្ពស់ សន្តិភាព សន្តិសុខ វ ឌ្ឈ ន ភាព សង្គម ប្រកបដោយ ចីរភាព ។

​ការរៀបចំ ព្រឹត្តិការណ៍ សំខាន់ ទាំងពីរ នេះ ASEP និង ASEM ជា មោទនភាព សម្រាប់ ព្រះរាជាណាចក្រ កម្ពុជា ទាំងមូល បង្ហាញ ពី តួនាទី សំខាន់ លើ ឆាក អន្តរជាតិ និង ការរួមចំណែក យ៉ាងសកម្ម របស់ កម្ពុជា នៅក្នុង វិស័យ ការបរទេស ក្នុងការ ពង្រឹង វប្បធម៌ សន្ទនា ការថែរក្សា សន្តិភាព ការជួយ ជំរុញ លើកកម្ពស់ ពហុភាគី និយម និង ការថែរក្សា សណ្តាប់ធ្នាប់ អន្តរជាតិ ។

ក្រៅពី ការងារ ស្នូល នៃ កិច្ចប្រជុំ ដែល ត្រូវ ពិភាក្សា លើ បញ្ហា កំពុង ប្រឈម របស់ ពលរដ្ឋ នៅក្នុង តំបន់ ទាំងពីរ ក៏ដូចជា បញ្ហា សកល ដែល ក្នុងនោះ រួមមាន បញ្ហា ជំងឺ រាតត្បាត អសន្តិសុខ ពាណិជ្ជកម្ម បរិស្ថាន សង្គម សេដ្ឋកិច្ច ជាដើម នោះ ព្រឹត្តិការណ៍ នេះ ក៏ ជា ឱកាស ដែល កម្ពុជា បង្ហាញ ពី វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ ដ៏ ល្អ ផូរផង់ របស់ខ្លួន ដល់ អន្តរជាតិ ពិសេស ប្រជាពលរដ្ឋ នៅ ទាំងពីរ ទ្វីប បានដឹង ក៏ដូចជា ការទាក់ទាញ ទាំង អ្នក ទេសចរណ៍ និង វិនិយោគ ឱ្យមក ទស្សនា និង បណ្តាក់ទុន បន្ថែមទៀត នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ស្រប ពេលដែល កម្ពុជា កំពុងបើក ប្រទេស ឡើងវិញ ក្រោយពី វិបត្តិ កូ វីដ -១៩ ដែល បាន អូស បន្លា ញ ជាង ២ ឆ្នាំ មកនេះ ។

បញ្ជាក់ថា ក្នុងនាម ជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ ភាពជា ដៃគូ សភា អាស៊ី – អឺរ៉ុប លើក ទី ១១ នេះ នៅក្នុង ពិធី បើក កិច្ចប្រជុំ ដែល ប្រារព្ធ ធ្វើឡើង នៅ រសៀល ថ្ងៃទី ១៦ វិច្ឆិកា​នេះ ក្នុងនាម ស្ថាប័ន នីតិប្បញ្ញត្តិ សម្តេច វិបុល សេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច អគ្គ មហា ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជា សហប្រធាន ASEP11 និង ក្នុងនាម ប្រមុខ រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នឹង អញ្ជើញ ថ្លែង សុន្ទរកថា ស្វាគមន៍ សុន្ទរកថា គន្លឹះ និង សុន្ទរកថា បើក កិច្ចប្រជុំ ជា ផ្លូវការ ផងដែរ ។ ថ្នាក់ដឹកនាំ និង តំណាង សភា នៅក្នុង តំបន់ អាស៊ី និង អឺរ៉ុប រួម នឹង អង្គការ ដៃគូ ជាង ៣០ ប្រទេស និង ស្ថាប័ន ដៃគូ នឹងចូលរួម កិច្ចប្រជុំ ដ៏ មាន សារៈសំខាន់ នេះ ៕​សរន