ដោយ​មើលឃើញ​ពី​ស្ថាន​ភាពលំបាក របស់​បងប្អូន ប្រជាពលរដ្ឋ តាម​មូលដ្ឋាន ក្នុង​បរិបទ​កូ​វីដ ១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ក្រុមការងារ ចុះជួយ​មូលដ្ឋាន និង​អាជ្ញាធរ​ផ្ទាល់ បានផ្ដល់​អំណោយ ជា​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​ប្រជា ពលរដ្ឋ ជាង ៦០០ គ្រួសារ នៅក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​