ដោយៈ ទេព មង្គល / ភ្នំពេញៈ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) បានចេញ សេចក្ដី ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ស្ដីពី​ការចាត់​វិធាន ការបិទ​ខ្ទប់ គេហទំព័រ ចំនួន ៧៩ ដែល​បានធ្វើ​ប្រតិបត្តិការ និង​ផ្តល់​សេវា​លេងល្បែង ស៊ីសង ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) បាន​ជូនដំណឹង​ដល់​សាធារណជន ឱ្យបាន​ជ្រាបថា ក្នុង​កិច្ចសហការ​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៃ​ក្រសួង មហាផ្ទៃ ន​.​ទ​.​ក​. បាន​ចាត់វិធានការ​បិទ​ខ្ទប់ គេហទំព័រ ចំនួន ៧៩ (​ដូច​មានភ្ជាប់​ជូន​) បន្ទាប់ពី​រកឃើញថា គេហទំព័រ​ទាំងនេះ បានធ្វើ​ប្រតិបត្តិការ និង​ផ្ដល់​សេវា លេងល្បែង​ស៊ីសង ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​របស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដែលមាន​ខ្លឹមសារ ទាំងស្រុង ដូចខាងក្រោម​៖​