ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​​តារាចម្រៀង Cam-pop តន់ ចន្ទ​សី​ម៉ា ដំបូង​គេនៅ​កម្ពុជាដែល​បាន​បំបែក​កំណត់ត្រា​ថ្មី នៅក្នុង​វិស័យ​ចម្រៀង​សម័យ ហើយ​កំពុង​បង្កើត​ប្រវត្តិសាស្ត្រក្នុងការ​ទស្សនា៤៤​លាន​ដង​ក្នុង​រយ​:​ពេល​១១ថ្ងៃ គឺ​បទ are you ok កាលពីម្សិលមិញ​នេះ។ ក្រុមហ៊ុន galaxy បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុងតែ​បញ្ចូល​បទ​ថ្មីរបស់​កំពូល​តារាចំរៀង Cam-pop តន់​ច័ន្ទ​ស៊ី​ម៉ា ត្រូវ​ក្នុង​បណ្ដាញ​ឌីជីថល Spotify ដើម្បី​រក្សា​កម្មសិទ្ធិបញ្ញា ដែល​បទ​នោះ​មាន​ចំណងជើង​ថា “tips”​។

អ្នកគាំទ្រជាតិ​និង​អន្តរជាតិ ទាំងអស់​កំពុងតែ​ចាំ​មើលថា កំពូល​តារាចំរៀង Cam-pop របស់​កម្ពុជា តន់ ចន្ទ​សី​ម៉ា មានឱកាស ប្រកួតប្រជែង​ជាមួយ​តារាចំរៀងនៅ​អាស៊ាន ដូចជា​ថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវ​ម៉ាឡេស៊ី បាន​ឬ​អត់ ?បើ​បច្ចុប្បន្ន​ប្រទេសមួយ​ចំនួន​នេះ មាន​អ្នកទស្សនា​រហូតដល់​ជិត​ពាន់​លាន​ទៅហើយ​៕​សរន