លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានលើកឡើង​ក្នុងឱកាស​អញ្ជើញ ចូលរួម​បើក​សិក្ខាសាលា​ស្ដីពី “​ការអនុវត្ត​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​ក្នុង ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” នា​ព្រឹក​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ ថា ប្រសិនបើ​គ្មាន​សារព័ត៌មាន​សេរី ឯករាជ្យ គឺ​មិន​អាចមាន​សង្គម​ប្រជាធិបតេយ្យ​បានទេ ហើយ​សង្គម​ប្រជាធិបតេយ្យ​មួយ​អាច បញ្ជាក់បាន​ដោយសារ​តែមាន​អ្នកកាសែត​ដែលមាន​ឯករាជ្យ និង វិជ្ជាជីវៈ ព្រមទាំង​មាន​ទំនួល​ខុសត្រូវ ។