ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឫស្សីកែវ និង​លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ បាន​ដឹកនាំ មន្ត្រី​ការិយាល័យ នៃ​រដ្ឋបាល​ខណ្ឌឫស្សីកែវ លោកស្រី​ចៅសង្កាត់ លោក​-​លោកស្រី​ចៅសង្កាត់រង​ទី​១-​ទី​២ ក្រុមប្រឹក្សា​សង្កាត់ ច្រាំង​ចំរេះ​ទី​2 និង​យុវជន​បាន ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ជូនអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានដូចជា អង្ករ ២៥​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា ២.០០០.០០០​រៀល ក្នុង​មួយ​គ្រួសារ​សព ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​អភិបាល​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុងភូមិ ព្រមទាំង​ផ្តល់​ថវិកា​មួយចំនួន ដល់​លោកយាយ​ជរា ម្នាក់​ផង​ដែល ។​

​លោក​អភិបាលខណ្ឌ​បាន​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​បន្ត​អនុវត្ត វិធាន​របស់​សុខាភិបាល និង អនុវត្ត​អោយ​ខាន​តែ​បាន​នូវ ៣​កុំ និង ៣​ការពារ ដើម្បី​ជៀសផុត​ពី​ជម្ងឺ​កូ​វីដ​-១៩ ៕​