វា​មិនដែល​យឺត​ពេល​ទេ​ក្នុងការ​ព្យាយាម​ធ្វើ​អ្វីមួយ​? អាយុ​១១៤​ឆ្នាំ​ហើយ​ទើប​និយាយថា “​ចង់​ឈប់​ការជក់បារី “

3965
ចែករម្លែក

លោកតា Fredie Blom ដែល ចាស់ ជា គេ បំផុត នៅលើ ពិភពលោក បានប្រកាស ផែនការ របស់លោក ក្នុងការ បោះបង់ ចោលការ ជក់បារី នៅ អាយុ ១១៤ ឆ្នាំ ។

លោក Fredie Blom ប្រារព្ធ ខួបកំណើត គម្រប់ អាយុ ១១៤ ឆ្នាំ របស់គាត់ ជាមួយ ក្រុមគ្រួសារ

Fredie Blom ដែល រស់នៅ ទីក្រុង Cape ប្រទេស អាហ្វ្រិក ខាងត្បូង នេះ បាន ជក់បារី អស់ ជាច្រើន ទសវត្សរ៍ មកហើយ ។ ប៉ុន្តែ បន្ទាប់ពី ប្រារព្ធ ខួបកំណើត គម្រប់ អាយុ ១១៤ ឆ្នាំ របស់គាត់ មក លោក Fredie Blom ដែល មិនទាន់ ត្រូវបាន ទទួលស្គាល់ ជា ផ្លូវការ ថា ជា បុរស ចំណាស់ ជាងគេ នៅលើ ពិភពលោក នៅឡើយ នេះ កំពុង មានបំណង បង្ហាញ ថា ” វា មិនដែល យឺត ពេល ទេ ក្នុងការ ផ្លាស់ប្តូរ ” ។

លោក បាន និយាយប្រាប់ សារព័ត៌មាន BBC ថា ” រាល់ថ្ងៃ ខ្ញុំ នៅតែ ជក់បារី មូរ ដោយ ដៃ ពីរ ទៅ បី ដើម ។ ខ្ញុំ ជក់បារី មូរ ដៃ ខ្លួនឯង ពីព្រោះ ខ្ញុំ មិនចេះ ជក់បារី កញ្ចប់ ទេ ។ ខ្ញុំ ជក់ បារី ច្រើន ហើយ ខ្ញុំ ប្រាប់ ខ្លួនឯង ថា នឹង ឈប់ ជក់បារី ប៉ុន្តែ ខ្ញុំ មិនអាច ឈប់ បាន ” ។

លោកតា Fredie Blom ជា អតីត កម្មករ កសិដ្ឋាន ម្នាក់ ដែល ឥឡូវនេះ មាន អាយុ ១១៤ ឆ្នាំ ត្រូវបាន គេ ជឿថា ជា បុរស នៅរស់ មាន អាយុ ច្រើនជាងគេ បំផុត នៅលើ ពិភព លោក ។

ទោះជា យ៉ាងនេះ ក្តី លោក Fredie Blom មិនទាន់ ត្រូវបាន បញ្ជា ក់ដោយ អង្គការ កំណត់ត្រា ប្លែកៗ ពិភពលោក Guinness World Records នៅឡើយ ទេ ។

កាលពី ខែមេសា ឆ្នាំមុន អង្គការ កំណត់ត្រា ប្លែកៗ ពិភពលោក Guinness World Records បានដាក់ ឈ្មោះ លោក Masazo Nonaka ជនជាតិ ជប៉ុន អាយុ ១១២ ឆ្នាំ កាលដែល នៅរស់ ថា ជា បុរស ដែលមាន អាយុ ច្រើនជាងគេ បំផុត នៅលើ ពិភពលោក ៕ដោយ៖សុខា/SN

លិខិតឆ្លងដែន របស់ លោក Fredie Blom បង្ហាញថា គាត់ កើត នៅ ឆ្នាំ ១៩០៤

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ