​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ រៀបចំ​កិច្ចប្រជុំ (​តាម​ប្រព័ន្ធ​វីដេអូ Zoom) ក្រោម​អ​ធិ​តី​ភាព​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ចំនួន​៤ គឺ​ខណ្ឌដូនពេញ ចំការមន ឫស្សីកែវ និង​ជ្រោយចង្វារ មន្ទី​ជំនាញ​ចំនួន​២ គឺ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ ស្តីពី​ការត្រៀម​លក្ខណៈ​ប្រមូល​សំរាម ក្នុងអំឡុងពេល​ឈប់សំរាក​នៃ​ពិធីបុណ្យ​អំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ ថ្ងៃទី​១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​៕​