​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន​ឱសថ​អាម៉េរិក Pfizer កាលពី​ថ្ងៃ​អង្គារ​ទី​១៦​វិច្ឆិកា​បាន​ស្នើសុំ​និយតករ​ឱ្យ​អនុញ្ញាត​ដល់​ថ្នាំ​គ្រាប់កូ​វីដ​របស់​ខ្លួន​បន្ទាប់ពីថ្នាំ​នេះ​បាន​បង្ហាញ​​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ការ​ដេក​នៅ​មន្ទីរពេទ្យ​ឬ​មរណភាព​ជិត ៩០ ភាគរយ​ក្នុងចំណោម​អ្នកជំងឺ​ទើប​ឆ្លងកូវី​ដ ដែល​មាន​ហានិភ័យ​ខ្ពស់​។​

​ចំណាត់ការ​នេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ក្រុមហ៊ុន Merck ក៏​បាន​សុំ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ ដើម្បី​ផ្តល់​ភ្លើង​ខៀវ​សម្រាប់​គ្រាប់​ថ្នាំ​ប្រឆាំង​មេរោគ​កូរ៉ូណា​របស់​ខ្លួន​ផង​ដែរ​។​

​ក្រុម​អ្នកជំនាញ​មើលឃើញ​ថ្នាំលេប​នេះ​ជា​ការបន្ថែម​ដ៏​មាន​តម្លៃ​ចំពោះ​វ៉ាក់សាំង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer លោក អាល់​បឺត បួ​ឡា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ដោយ​មនុស្ស​ស្លាប់​ជាង​ប្រាំ​លាន​នាក់​និង​ជីវិត​រាប់មិនអស់​បាន​រង​ផលប៉ះពាល់​ដោយ​ជំងឺ​​ដ៏​សាហាវ​នេះ​នៅ​ទូទាំង​ពិភពលោក វា​មាន​តម្រូវការ​បន្ទាន់​សម្រាប់​ជម្រើស​នៃ​ការព្យាបាល​សង្គ្រោះ​ជីវិត​”​។​

“​យើង​កំពុង​ផ្លាស់​ទី​ទៅ​មុខ​យ៉ាង​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ឱ្យ​ថ្នាំ​ព្យាបាល​ដ៏​មាន​សក្តានុពល​នេះ​បាន​ទៅ​ដល់​ដៃ​របស់​អ្នកជំងឺ​”​។​

​ក្រុមហ៊ុន Pfizer កំពុង​ស្វែងរក​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទាន់ (EUA) ដោយ​ផ្អែក​លើ​លទ្ធផល​បណ្តោះអាសន្ន​វិជ្ជមាន​ពី​ការសាកល្បង​ព្យាបាល​នៅ​ដំណាក់កាល​ពាក់កណ្តាល​ទី​រហូត​ដល់​ចុងបញ្ចប់​លើ​មនុស្ស​រាប់រយ​នាក់ ដែល​បាន​ចុះ​ឈ្មោះ​ជា​មនុស្ស​ពេញវ័យ​មិន​បាន​ចូលដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​។​

​ទិន្នន័យ​បានបង្ហាញ​ពី​ការថយចុះ ៨៩ ភាគរយ​នៃ​ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ មរណភាព​ដោយកូវី​ដ នៅពេល​ការព្យាបាល​បាន​ចាប់ផ្តើម​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ការចាប់ផ្តើម​លេច​រោគសញ្ញា ដោយ​មិន​មាន​ការស្លាប់​នៅក្នុង​ក្រុម​ពិសោធន៍​នេះ​ទេ​។ លទ្ធផល​ស្រដៀង​គ្នា​នេះ​ត្រូវបាន​មើលឃើញ​ផង​ដែរ​ក្រោយ​ចាប់ផ្តើម​លេច​រោគសញ្ញា​នៅ​៥​ថ្ងៃក្រោយ​៕

ថ្នាំ​ព្យាបាល​កូ​វីដ​របស់ Pfizer បង្ហាញ​ប្រសិទ្ធភាព ៨៩ ភាគរយ​