​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​វ៉ាស៊ីនតោន​ប៉ុស្តិ៍​) ៖ យ៉ាងហោចណាស់ ៥០ ភាគរយ​នៃ​មនុស្ស​នៅ​រស់​ពី​កូវី​ដ​១៩​ជួបប្រទះ​បញ្ហា​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​ជា​ច្រើន​សម្រាប់​រយៈ​ពេល​ប្រាំ​មួយខែ​ឬ​ច្រើន​ជាង​​នេះ​បន្ទាប់ពី​ការ​ជាសះស្បើយ​ដំបូង​របស់​ពួកគេ នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​លើ​ផលប៉ះពាល់​រយៈពេល​វែង​នៃ​ជំងឺ​នេះ​ដែល​ចេញផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី JAMA Network Open ។

​ជារឿយៗ​ត្រូវ​គេ​ហៅថា “​កូវី​ដរយៈពេល​វែង​” ផលប៉ះពាល់​សុខភាព​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ ប៉ុន្តែ​ការស្រាវជ្រាវ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​មនុស្សពេញវ័យ​និង​កុមារ​ចំនួន ២៥០.៣៥១ នាក់​បាន​រកឃើញ​ថា​ជាង​ពាក់កណ្តាល​នៃ​ពួកគេ​បាន​ជួបប្រទះ​នឹង​ការថយចុះ​នៃ​សុខុមាលភាព​ទូទៅ ដែល​បណ្តាល​ឱ្យ​ស្រក​ទម្ងន់ អស់កម្លាំង ក្តៅខ្លួន ឬ​ឈឺចាប់​រាងកាយ​។​

​ប្រហែល ២០ ភាគរយ​មាន​ការថយចុះ​បំលាស់​ទី ២៥ ភាគរយ​មាន​បញ្ហា​ក្នុងការ​គិត​ឬ​ការ​ផ្ចង់អារម្មណ៍ (​ឬ​ហៅ​ថា​អ័ព្ទ​ខួរក្បាល​) ៣០ ភាគរយ​វិវត្ត​ទៅ​ជា​ជំងឺ​ថប់​បារម្ភ ២៥ ភាគរយ​មាន​បញ្ហា​ដកដង្ហើម និង ២០ ភាគរយ​មាន​ការ​ជ្រុះ​សក់​ឬ​កន្ទួល​ស្បែក​។ បញ្ហា​សរសៃឈាម​បេះដូង ដូចជា​ឈឺទ្រូង​និង​ញ័រ​ទ្រូង គឺជា​រឿង​ធម្មតា​ក៏​ដូចជា​បញ្ហា​ក្រពះ​និង​ពោះវៀន​ផងដែរ​។​

​អ្នក​ដែល​រង​ផលប៉ះពាល់​ក្រោយ​កើតកូ​វីដ អាច​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​មាន​ជំងឺ​កូវី​ដ​១៩​គ្មាន​រោគសញ្ញា​ឬ​គ្រាន់តែ​ឈឺ​ស្រាល នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​។​

​ប៉ុន្តែ​ការស្រាវជ្រាវ​បន្ថែម ដែល​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ជា​បន្តបន្ទាប់​បាន​រកឃើញថា​ការថយចុះ​មុខងារ​នៃ​ការយល់ដឹង​បាន​កើតឡើង​ញឹកញាប់​ជាង​ក្នុងចំណោម​អ្នក​ដែល​មាន​ករណី​ធ្ងន់ធ្ងរ​នៃ​​កូវី​ដ​១៩ និង​អ្នក​ដែល​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​បញ្ហា​អ័ព្ទ​ខួរក្បាល​របស់​ពួកគេ​បាន​អូសបន្លាយ​រយៈពេល​ប្រាំពីរ​ខែ​ឬ​ច្រើន​ជាង​នេះ​។ អ្នកស្រាវជ្រាវ​ម្នាក់​បាន​និយាយថា​”​អ្នក​ដែល​តស៊ូ​ប្រយុទ្ធ​ជា​​មួយកូ​វីដ​នឹង​មិន​បញ្ចប់​ដោយសា​រ​ការ​ជាសះស្បើយ​ពី​មេរោគ​ស្រួចស្រាវ​នេះ​ទេ​”៕

​អ្នក​ជា​ពី​កូ​វីដ​នៅតែ​ប្រឈម​បញ្ហា​ជាច្រើន​ដូចជា ស្រក​ទម្ងន់ អស់កម្លាំង ក្តៅខ្លួន ឬ​ឈឺចាប់​រាងកាយ