​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​វ៉េ​អិន​អិច​ស្ព្រេ​ស​) ៖ យោងតាម​ការវិភាគ​ថ្មី​មួយ​បាន​ឱ្យដឹងថា ក្រុមហ៊ុន Pfizer, BioNTech និង Moderna កំពុង​រក​បាន​ប្រាក់ចំណេញ​រួមគ្នា​ចំនួន ៦៥.០០០ ដុល្លារ​រៀងរាល់​នាទី​ពី​វ៉ាក់សាំង​កូវី​ដ​១៩ ដែល​ទទួលបាន​ជោគជ័យ​ខ្ពស់​របស់​ពួកគេ ខណៈ​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​នៅលើ​ពិភពលោក​នៅ​តែ​មិនទាន់​មាន​វ៉ាក់សាំង​នៅឡើយ​។​

​សម្ពន្ធ​វ៉ាក់សាំង​ប្រជាជន (PVA)​ជា​សម្ពន្ធ​មួយ​ធ្វើ​យុទ្ធនាការ​ដើម្បី​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង​ទូលំទូលាយ ដែល​ផ្អែក​ការព្យាករណ៍​របស់​ខ្លួន​លើ​របាយការណ៍​ប្រាក់ចំណេញ​ផ្ទាល់​របស់​ក្រុមហ៊ុន​ទាំងបី​បាន​​និយាយថា ក្រុមហ៊ុន​ទាំងនេះ​បាន​លក់​វ៉ាក់សាំង​មួយ​ភាគ​ធំ​របស់​ពួកគេ​ឱ្យ​ទៅ​បណ្តា​ប្រទេស​អ្នកមាន ដោយ​ទុក​ឱ្យ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ស្ថិតក្នុង​ភាពច្របូកច្របល់​។

​សម្ពន្ធ​នេះ​បាន​ប៉ាន់ប្រមាណ​ថា​ក្រុមហ៊ុន​ទាំង​បី​នឹង​រក​បាន​ប្រាក់ចំណេញ​មុន​បង់ពន្ធ​ចំនួន ៣៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​រវាង​ពួកគេ ពោលគឺរ​ក​បាន​ជាង ១.០០០ ដុល្លារ​ក្នុង​មួយ​វិនាទី ៦៥.០០០ ដុល្លារ​ក្នុង​មួយ​នាទី ឬ ៩៣,៥ លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​។​

​លោក​ម៉ា​សហ្សា សេ​យុម មក​ពី​សម្ពន្ធ​អាហ្វ្រិក​និង​សម្ពន្ធ​វ៉ាក់សាំង​ប្រជាជន​អាហ្វ្រិក​និយាយថា “​វា​ជា​រឿង​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​ដែល​គ្រាន់តែ​ក្រុមហ៊ុន​មួយចំនួន​តូច​សោះ​អាច​រក​ប្រាក់​បាន​រាប់លាន​​ដុល្លារ​រៀងរាល់​ម៉ោង ខណៈ​មនុស្ស​ត្រឹមតែ ២ ភាគរយ​នៃ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​”​។​

“Pfizer, BioNTech និង Moderna បាន​ប្រើ​សិទ្ធិផ្តាច់មុខ​របស់​ពួកគេ​ដើម្បី​កំណត់​អាទិភាព​លើ​កិច្ចសន្យា​ដែល​រក​ប្រាក់​ចំណេញ​ច្រើន​បំផុត​ជាមួយ​រដ្ឋាភិបាល​ដែល​មាន​បំផុត​ដោយ​ទុក​​ឱ្យ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ស្ថិតក្នុង​ភាព​រងា​ញាក់​”៕

វ៉ាក់សាំង Moderna ដាក់​បង្ហាញ​នៅ​គ្លីនិក​មួយ​នៅ​ទីក្រុង​ប្រ៊ី​ដ​ផ​ត​រដ្ឋ​ខុន​និក​ធី​ខាត់​កាលពី​ថ្ងៃទី​២០​មេសា​២០២១