​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ខណៈ​ពិភពលោក​កំពុង​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩ អ្នកវិទ្យាសាស្ត្រ​ចិន​កំពុង​ពន្លឿន​ការអភិវឌ្ឍ​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​។​

​ចិនពន្លឿនការផលិតថ្នាំព្យាបាលកូវីដ១៩

សាកលវិទ្យាល័យ​ស៊ី​ង​ហួ មន្ទីរពេទ្យ​ប្រជាជន​ទី​បី​នៃ​ទីក្រុង​សិន​ចិន និង​ក្រុមហ៊ុន Brii Biosciences បានរួម​គ្នា​បង្កើត​នូវ​ការព្យាបាល​ដោយ​វត្ថុ​រាវ​នៃ​អង់​ទី​ករ BRII-196 និង BRII-198 ដែល​ទាញ​ចេញពី​អង់​ទីករ​ដាច់ដោយឡែក​ពី​មនុស្ស​ដែល​បាន​ជាសះស្បើយ​ពី​កូវី​ដ​១៩​។​

​នៅ​ឯ​បរទេស ការព្យាបាល​ដោយ​អង់​ទីករ​នេះ​កំពុង​ឆ្លងកាត់​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ទី​បី នៅក្នុង​ប្រទេស​ចំនួន​ប្រាំពីរ​រួម​មាន​សហរដ្ឋ​អាម៉េរិក ប្រេ​ស៊ីល និង​ហ្វីលីពីន​។​

​លោក ចាង លីន​ឈី ជា​សាស្ត្រាចារ្យ​នៃ​សាលា​ជំនាញ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ស៊ី​ង​ហួ បាន​និយាយថា “​ថ្នាំ BRII-196/BRII-198 ត្រូវបាន​ប្រើប្រាស់​ក្នុង​ការព្យាបាល​អ្នកជំងឺ​ជាង ៧០០​នាក់​នៅ​​ក្នុង​ប្រទេស​ចិន ហើយ​ទិន្នន័យ​នៃ​ការសាកល្បង​ព្យាបាល​នៅ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​បាន​បង្ហាញថា ថ្នាំ​នេះ​អាច​កាត់បន្ថយ​រោគសញ្ញា​ធ្ងន់ធ្ងរ​និង​ការស្លាប់​បាន ៧៨ ភាគរយ​”​។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ដាក់ពាក្យ​ទៅ​រដ្ឋបាល​ផលិតផល​វេជ្ជសាស្ត្រ​ជាតិ​សម្រាប់​ការ​អនុញ្ញាត​ធ្វើ​ទីផ្សារ​ជាប់​លក្ខខណ្ឌ​កាលពី​ថ្ងៃទី ៩ ខែតុលា​។​

​ចិន​បាន​រៀបចំ​ផ្លូវ​បច្ចេកទេស​ចំនួន​បី​សម្រាប់​ការអភិវឌ្ឍ​ថ្នាំ​ព្យាបាល​កូវី​ដ​១៩ ដោយ​ផ្តោត​សំខាន់​លើ​ការទប់ស្កាត់​មេរោគ​កូរ៉ូណា​កុំឱ្យ​ចូល​ទៅ​ក្នុង​កោសិកា ទប់ស្កាត់​ការចម្លង​មេរោគ​និង​គ្រប់គ្រង​ប្រព័ន្ធ​​ការពារ​របស់​មនុស្ស​។​

​ថ្នាំ DXP-604 ដែល​ជា​ថ្នាំ​អង់​ទីករ​បន្សាប​មេ​រោគកូ​វីដ​ថ្មី ក៏​ត្រូវបាន​អនុម័ត​នៅ​មន្ទីរពេទ្យ​ប៉េកាំង​ទី​តាំ​ន​ផងដែរ​សម្រាប់​ការប្រើប្រាស់​ដោយ​ក្តី​មេត្តា ដែល​ជា​ជម្រើស​ក្នុង​ការព្យាបាល​អ្នកជំងឺ​ដែលមាន​អា​ការៈគំរាមកំហែង​ដល់​អាយុជីវិត​។​

​ថ្នាំ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Singlomics Biopharmaceuticals និង​ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក ស៊ី សៀវ​លាំង ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ប៉េកាំង​៕

​ថ្នាំ BRII-196/BRII-198 កំពុង​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​ចិ​និងត្រូវរំពឹងថានឹងទទួលបានការអនុញ្ញាតអោយប្រើនៅចុងឆ្នាំនេះក្រោយពីការសាកល្បងបង្ហាញវាមានប្រសិទ្ធភាព៧៨ភាគរយក្នុងការកាត់បន្ថយការចូលដេកពេទ្យនិងស្លាប់ដោយកូវីដ១៩