​ដោយ​៖​កញ្ញា​រស្មី​/​ព្រះសីហនុ​៖​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​លើ​ដំណើរការ​គ្រប់គ្រង​បន្ទប់ទឹក​សាធារណៈ និង​ការសម្អាត​បរិស្ថាន​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូរត្រេះ​។

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង​បន្ទប់ទឹក ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ជាមួយ​រដ្ឋបាលខេត្ត ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​ថែទាំ​សម្អាត​ជាប់​ជាប្រចាំ ត្រូវ​មើល​បរិស្ថាន​នៅតាម​ទីតាំង​បន្ទប់ទឹក​នីមួយៗ​ត្រូវតែ​ស្អាត ដើម្បី​រៀបចំ​ឱ្យ​សោភ័ណភាព​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​ទេសចរ​បរទេស​មកលេង​កម្សាន្ត និង​ប្រើប្រាស់​បន្ទប់ទឹក​។

​ជាមួយគ្នា​នោះ​លោក ឡុង ឌី​ម៉​ង់ បញ្ជាក់ថា​បន្ទប់ទឹក​នេះ វា​ជា​សម្បត្តិ​សាធារណៈ ដូច្នេះ​យើង​ត្រូវមាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ឱ្យបាន​ស្អាត និង​មិនត្រូវ​ភ្លេចខ្លួន​ក្នុងការ​ការពារ​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​វិធាន​សុខាភិបាល និង​វិធាន​”៣​កុំ​និង​៣​ការពារ​” ឱ្យបាន​ខ្ជាប់ខ្ជួន​៕​.mara