ដោយៈសុផល/ភ្នំពេញៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១បានជូនដំណឹងជាផ្លូវការស្តីពីអនុញ្ញាតឱ្យបើកឡើងវិញការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៨ខែវិច្ឆិកាស្អែកនេះតទៅ។ការដកបម្រាបនេះក៏ជួនគ្នានឹងការប្រារព្ធព្រះរាជិធីបុណអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេលបីថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃស្អែកនេះដែរនិងអត្រាឆ្លងថ្មីនៃជំងឺកូវីដ១៩​បានថយចុះមកនៅត្រឹម៥១នាក់គិតត្រឹមព្រឹកថ្ងៃទី១៧ខែវិច្ឆិកា។ថ្វីត្បិតតែពិធីផ្លូវការមិនត្រូវបានប្រារព្ធ តែរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេលបីថ្ងៃដដែល៕សរន
សូមជូនសេចក្តីជូនដំណឹង៖