ដោយៈបាយ័ន/សៀមរាបៈខណៈដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យទេសចរអន្តរជាតិនិងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងកម្ពុជាដោយពុំចាំបាច់ធ្វើចត្តាឡីស័កនេះ នៅខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់កម្ពុជាមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំង អស់លោកជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១២។
កិច្ចប្រជុំបានប្រព្រឹត្តធ្វើនៅសណ្ឋាគារសុខា ក្រុងសៀមរាបនាព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១។កិច្ចប្រជុំបានផ្សព្វផ្សាយ អំពីយន្តការការងារ។កិច្ចប្រជុំក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងត្រៀមរៀបចំទទួលភ្ញៀវទេសចរអន្តរជាតិនិងអ្នក ដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាបនាដើមឆ្នាំ ២០២២នេះ ៕សរន