ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានសន្ទនាតាមទូរស័ព្ទ ក្នុងបរិយាកាស ដ៏ស្និទ្ធស្នាល ជាមួយលោក ហាយ៉ាស៊ិ យ៉ូស៊ិម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីក្រសួង ការបរទេសជប៉ុន ដែលទើបតែងតាំងថ្មី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ការសន្ទនា រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌពហុភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងក្រសួងការបរទេសកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។