ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ :វិថីឯកឧ្តមស សុខា និងជំទាវកែសួន សុភីនិងសមិទ្ធផលតម្លៃ២៦៧.៨៦៣ ដុល្លារអាមេរិកនៅក្នុងសាកលវិទ្យាល័យជាតិមានជ័យ(ស,ជមឬ.នាក្រុងសិរីសោភ៏ណខេត្តបន្ទាយមានជ័យតក្នុងត្រូវបានសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២១ ។

លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា -ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ លោកស្រីកែសួន សុភារ.លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រី គណ:កម្មការគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក ព្រមទាំងសប្បុរ

លោកបណ្ឌិតជ័យ សារិន គណ:កម្មការគ្រប់គ្រងសាកលវិទ្យាល័យមានជ័យបានមានប្រសាសន៍ថា : សមិទ្ធផលនានាដែលដាក់សម្ពោធនាឱកាសនោះរួមមាន វិថី ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ធ្វើពីបេតុង មានប្រវែង ១៨១,៣ម៉ែត្រ ទទឹង ១២ម៉ែត្រ, ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦០ម៉ែត្រ ទទឹម ៦ម៉ែត្រ, តារាងបាល់ទាត់ស្តង់ដា, សាលប្រជុំធំ, ដំបូលបណ្ណាល័យ, បុស្បុកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត, អាងហែលទឹក, សួនសាមគ្គី, បង្គោលភ្លើងសឡា, របងថ្មអគារអន្តេវាសិកដ្ឋាននារី, ស្រះចិញ្ចឹមត្រី, ខ្លោងទ្វារ និងស្លាកឈ្មោះ ដែលចំណាយអស់ថវិកាសរុប ចំនួន ២៦៧ ៨៦៣(ពីរសែនប្រាំមួយម៉ឺនបីពាន់ប្រាំបីរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក) ។

សមិទ្ធផលទាំងនេះ កសាង និងជួសជុលឡើងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនសោភ័ណភាព និងបំពេញតម្រូវការរបស់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សា និងមានបំណងចូលសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ ដែលជាសាកលវិទ្យាល័យរដ្ឋតែមួយគត់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។

ថវិកានិងសម្ភារៈ:ចំណាយលើការជួសជុល កសាងនិងអភិវឌ្ឍន៍សមិទ្ធផលទាំងនេះ បានពីសប្បុរសជនដែលជាមន្ត្រីដឹកនាំ មន្ត្រី បុគ្គលិកនិងអាជីវករទាំងឡាយ ក្នុងនិងក្រៅខែត្ត ។

លោកអភិបាលខេត្តបន្ទាយមានជ័យបាន សាទរនិងគោរពថ្លែងអំណរគុណម្ចាស់អំណោយ ហើយក្នុងនាមរដ្ឋបាលខេត្តនិងរូបលោកផ្ទាល់ សូមបន្តចូលរួុមកៀងគរថវិកាដើម្បីយកមកជីកប្រឡាយនិងលើកទំនប់ទប់ការទឹកជំនន់មិនអោយលិចទីធ្លា ក៏ដូចជាអភិវឌ្ឍន៍កន្លែងផ្សេងទៀតនៅក្នុងសាកលវិទ្យាល័យជាតិមានជ័យនេះ ។

លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា -ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យមានថ្លែងអំណរគុណរដ្ឋបាលខេត្តនិងផ្នែកពាក់ព័ន្ធដែលបានគាំទ្រដំណើរការកែទម្រង់និងសមិទ្ធផល ក័ដូចជាលទ្ធផលការងារនៅសាកលវិទ្យាល័យជាតិមានជ័យនេះ ។គ្រឹះស្ថាននេះ ក៏បាននិងកំពុងបន្តកសាង ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត កែទម្រង់កម្មវិធីសិក្សា គុណភាពសិក្សា ផ្លាស់ប្តូរបទពិសោធន៍សិក្សាជាមួយសាកលវិទ្យាល័យដៃគូ ទាំងក្នុង និងក្រៅប្រទេស អភិវឌ្ឍសមត្ថភាពរបស់និស្សិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត៕សរន


.