​ ​ ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​បង្កប់​សេវា​ផ្លួ​វ​ភេទ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​និង​រំដោះ​ស្ត្រី​៩​នាក់​

1268
ចែករម្លែក

(​ភ្នំពេញ​)៖​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ធ្វើការ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​រសៀល​នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ ក្នុង​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​៦៦៦៦​ដែល​បាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​ត្រង់ចំណុច​ច​ផ្ទៈ​លេខ​៣ ផ្លូវ​១៣២ ភូមិ​២២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្រោយពី​កម្លាំង​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​បានធ្វើការ​ស្រាវជ្រាវ​ដឹងថា​ទីតាំង​ម៉ាស្សា​៦៦៦៦​មាន​បង្កប់​សេ​វ៉ា​បម្រើ​ផ្លូវភេទ​នៅក្នុង​មូលដ្ឋាន​ទឹកដី​ខណ្ឌទួលគោក​ក៏​ចុះបង្ក្រាប​និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១២​នាក់​។​ក្នុងនោះ​សមត្ថកិច្ច​បាន​បញ្ជក់​ថា​មនុស្ស​ចំនួន​១២​នាក់​នោះ​មាន​គឺមាន​អ្នកពាក់ព័ន្ធ​បទល្មើស​ចំនួន​៣​នាក់​ស្រី​ម្នាក់​ប្រុស​២​នាក់​និង​បាន​រំដោះ​នារី​រងគ្រោះ​ដែលជា​ស្រី​បម្រើ​ផ្លូវភេទ​បាន​ចំនួន​៩​នាក់​។​

​បច្ចុប្បន្ន​មនុស្ស​ប្រុស​ស្រី​ទាំង​១២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ម៉េង​សែ

​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​បង្កប់​សេវា​ផ្លួ​វ​ភេទ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​និង​រំដោះ​ស្ត្រី​៩​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម