​អាជ្ញាធរ​យក​គ្រឿងចក្រ​ទៅ​វាយកម្ទេច​របង​ថ្ម​សង់​លើ​ចំណីផ្លូវ​

1440
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​កម្លាំង​ដោយ​លោក​សេង​គន្ធ​អភិបាលរងខណ្ឌ​និង​លោក​ចៅសង្កាត់​កា​កាប​២​។​សមត្ថកិច្ច​យក​គ្រឿងចក្រ​ទៅ​កាយ វាយ កម្ទេចចោល​បង​ថ្ម​សាងសង់​លយ​ហួស​មកលើ​ចំណីផ្លូវ ប្រវែង​៦០​ម៉ែត្រ របស់លោក​ឧកញ៉ា សុខ ហេង​។ អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ចាត់វិធានការ​ក្តៅ របង​រំលោភ​ចំណីផ្លូវ នោះ​ស្ថិតនៅ តាមផ្លូវ ក្នុងភូមិ​ចម្ការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សំណង់​របង​ថ្ម​គ្រឹះ​រឹងមាំ ខាងលើ​របស់លោក​ឧក​ញ៉ា សុខ ហេង ប្រវែង​៦០​ម៉ែត្រ បាន​សង់​លយ​ហួស ព្រំដី​របង​ចាស់​របស់ខ្លួន​មកលើ​ដី​ចំណីផ្លូវ​សាធារណៈ​ប្រវែង​៥​ម៉ែត្រ ៕S/

​អាជ្ញាធរ​យក​គ្រឿងចក្រ​ទៅ​វាយកម្ទេច​របង​ថ្ម​សង់​លើ​ចំណីផ្លូវ​