ដោយៈ ចាន់តូ / ភ្នំពេញៈ ប្រជាពលរដ្ឋ ប្រទះឃើញ​សព​យុវជន​ម្នាក់ ចងក​សម្លាប់ខ្លួន​នឹង សសរ​បេតុង ដែល​គេ​ចាក់​ទុកចោល នៅ​ដីឡូត៍​មួយកន្លែង កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ត្រង់ចំណុច​ដីឡូត៍ ទុកចោល​មួយកន្លែង ផ្លូវ​៣០ ម៉ែត្រ ភូមិ​ទួល​រកា​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​សព​ជនរងគ្រោះ មានឈ្មោះ ថុល ធារ៉ា អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​តាម​ប្រភពព័ត៌មាន ពី​ប្រជា​ពល​នៅ​កន្លែងកើតហេតុ បានអោយដឹងថាៈ បុរស​ម្នាក់ បាន​បើក រថយន្ត​មក​ឈប់ ចុះ​បត់ជើងតូច ក្នុង​ដីឡូត៍​ងាក​ទៅ ក៏​ក្រឡេកឃើញ​សព​យុវជន​ម្នាក់ យក​ខ្សែភ្លើង​ចងក ជាប់​នឹង​សសរ​បេតុង ដែល​គេ​ចាក់​ទុកចោល ក្នុង​ដី​ឡូ​ត៌​ខាងលើ ស្លាប់ ក៏​ប្រញាប់​មក​ប្រាប់​អ្នកជិតខាង និង​រាយការណ៍​ជូនទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ហ៊ុមព័ទ្ធ​ខ្សែ នៅត្រង់ចំណុច​កើតហេតុ និង​ទាក់ទង​ទៅ​ជំនាញ ក្រុមគ្រូពេទ្យ ផ្នែក​កោសល្យវិច័យ ដើម្បី​ចុះ​ពិនិត្យ​សព​។​

​បន្ទាប់ពី​សមត្ថកិច្ច បាន​ត្រួតពិនិត្យ កន្លែងកើតហេតុ និង​ក្រុមគ្រូពេទ្យ បានធ្វើ​កោសល្យវិច័យ រួចរាល់​ហើយ បានបញ្ជាក់​ថាៈ ជនរងគ្រោះ​ខាងលើ បាន​ចងក ធ្វើអត្តឃាត សម្លាប់​ឯង ពិតប្រាកដ​មែន មិន​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​នោះទេ ៕/V​