ដោយ: មុនីរ័ត្ន,គូលែន/ភ្នំពេញ : ប៉េអឹមចាប់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ១ម្នាក់ សង្ស័យពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់ ។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ប្រភពបានឲ្យដឹងថា មន្រ្តីយោធាដែលប៉េអឹមចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អត្តលេខ០១៣៩៧៥ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ។មានទីលំនៅស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសង្ស័យជាប់ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” ដែលបានប្រព្រឹត្ដនៅឯខេត្ដបាត់ដំបងកន្លងមក។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីសាកសួរ និងបន្តនីតិវិធី៕srn