​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ការប្រកួត​របស់ Lyon នៅផ្ទះ​ទល់នឹង Marseille ត្រូវបាន​ផ្អាក​បន្ទាប់ពី​ខ្សែប្រយុទ្ធ​ក្រុម​ភ្ញៀវ ឌី​មី​ទ្រី ផា​យេត ត្រូវ​បាន​គប់​ត្រូវ​មួយ​ដប​ពី​កន្លែង​អង្គុយ​​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​ភាពច្របូកច្របល់​របស់​អ្នកគាំទ្រ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខមាត់​ក្របខ័ណ្ឌ Ligue 1 ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​អ្នក​គាំទ្រ​របស់ Marseille​ត្រូវ​បាន​ហាមឃាត់​មិន​​ឱ្យ​ចូលរួម​ក្នុង​ការប្រកួត បន្ទាប់​ពី​ក្លិប​រង​ទណ្ឌកម្ម​សម្រាប់​ការ​លុកលុយ​លើ​ទីលាន​និង​ការ​ប៉ះទង្គិច​ជាមួយ​អ្នកគាំទ្រ Angers កាលពី​ខែ​កញ្ញា​។​

​ការប្រកួត​នៅ​កីឡដ្ឋាន Groupama មាន​រយៈពេល​ត្រឹមតែ ៤ នាទី​ប៉ុណ្ណោះ នៅពេល​ដែល​ផាយេ​តត្រូវ​គេ​គប់​ចំ​ក្បាល​មួយ​ដបទឹក ខណៈ​រូបគេ​ព្យាយាម​ទា​ត់បាល់​ជ្រុង​។​

​កីឡាករ​ទាំងអស់​បាន​ចេញពី​ទីលាន​អស់​រយៈពេល​ជាង​មួយ​ម៉ោង នៅពេល​គេ​ប្រកាស​ថា​ការប្រកួត​នឹង​ចាប់ផ្តើម​ឡើង​វិញ​ដោយ​អ្នកទស្សនា​បាន​ព្រមាន​ថា​ឧបទ្ទវហេតុ​មួយទៀត​នឹង​នាំឱ្យ​​ផ្អាក​ការប្រកួត​នេះ​តែម្តង​។​

​ខណៈ​កីឡាករ Lyon បាន​ត្រឡប់​ទៅ​ទីលាន​វិញ​ដើម្បី​កម្តៅ​សាច់ដុំ សម​ភាគី Marseille របស់​ពួកគេ​មិន​បាន​ចេញពី​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ទេ​។​

​បន្ទាប់​មក​កីឡាករ Lyon បាន​ចាកចេញ​ពី​ទីលាន​ប្រកួត​ម្តងទៀត ខណៈ​នៅតែ​មាន​ការ​ភ័ន្ត​ភាំង​អំពី​ជោគវាសនា​នៃ​ការប្រកួត មុនពេល​គេ​បញ្ជាក់​ចុងក្រោយ​នៅ​ម៉ោង​ប្រហែល ២១៖៤៥ ថា ការប្រកួត​ត្រូវបាន​ផ្អាក​៕

ផាយេ​ត​ស្អំ​ក្បាលក្រោយ​ត្រូវ​មួយដប