ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២១ បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​នាំយក​នូវ​អំណោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចែកជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ចំនួន ៧៣ គ្រួសារ នៅក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។​

​អំណោយ​ដែល​ចែកជូន ប្រជាពលរដ្ឋ​ខាងលើ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២៥ គី​ទ្បូ​ក្រាម និង​មី ១ កេស​៕/V​-PC