ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ជា​តំណាង នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ កម្ពុជា ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​វគ្គ បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម កីឡាបាល់ទះ​ក្នុង​សាល កម្រិត​មូលដ្ឋាន (​ខ ឬ B)​នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។​

​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​កីឡាបាល់ទះ​ក្នុង​សាល កម្រិត​មូលដ្ឋាន ( ខ ឬ B)​នេះ រៀបចំឡើង​ដោយ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​មាន​សិក្ខាកាម​ចូលរួម​សិក្សា ចំនួន ២៨​រូប ។
​ដោយឡែក សម្រាប់​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅ​ក្រង​កីឡាបាល់ទះ​ក្នុង​សាល កម្រិត​មូលដ្ឋាន (​គ ឬ C) ជំនា​ន់ទី​១ និង​ជំនា​ន់ទី​២ កន្លងទៅ មាន​សិក្ខាកាម ចូលរួម​សិក្សា ចំនួន ១៩១​រូប មកពី​បណ្តា​រាជធានី ខេត្ត និង​អង្គភាព​កីឡា​នានា​៕/V​