​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ច្របាច់​

​កិរិយាសព្ទ​

​ចាប់​ឈ្លេច​ដោយ​ម្រាមដៃ ។​

​ច្រាសច្រំ​

​កិរិយាសព្ទ​

​ស៊ី​ដូច​គេ​ច្រំ​បញ្ចូល​
​ចុះ​ច្រាសច្រំ​ដល់​ណា​ទៅទៀត ! (​ព​. ទ្រ​., ព​. ម​. ) ។​

​ច្រាស់ច្រាល់​

​កិរិយាសព្ទ​

​អន្ទះអន្ទែង​, ស្ទុះ​ចុះ​ស្ទុះ​ឡើង​
​មេមាន់​ច្រាស់ច្រាល់រ​កពង ។​

​ត្រដាច​

​កិរិយាវិសេសន៍​

​ដែល​រីកសាយ​ទៅខាង មាន​ជា​លំ​អាន​ធំ​
​ផ្លូវធំ​ត្រដាច​, ​ភ្លឺស្រែ​ធំ​ខ្ពស់​ត្រដាច​; មើលទៅ​ឃើញ​ត្រដាច ។​

គុណសព្ទ​

​ដែល​រីកសាយ​ទៅខាង មាន​ជា​លំ​អាន​ធំ​
​ផ្លូវធំ​ត្រដាច​, ​ភ្លឺស្រែ​ធំ​ខ្ពស់​ត្រដាច​; មើលទៅ​ឃើញ​ត្រដាច ។​

ត្រណាក់ចិត្ត​

​នាមសព្ទ​

(​ស​. ​ត្រៈ​ហ្ន័​ក គុ​. “​ពិត​, ​ប្រាកដ​, ​ច្បាស់លាស់​”) សេចក្តី​អាក់អន់ចិត្ត​, ​សេចក្តី​ថ្នាំងថ្នាក់ (​ច្រើន​ប្រើតែ​ក្នុង​កាព្យ​) ។​