ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

ក្រាក់អាច់​

នាមសព្ទ​

​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ប្រផេះ​ពួក​មាន់ទឹក ។​

​ក្រាក់អាច​ម៌​

​នាមសព្ទ​

( ម​. ព​. ក្រាក់អាច់ ) ។​

​ចតុរារិយសច្ច​

(​ចៈ តុ រ៉ា រ៉ិ យៈ ស័​ច​)

​នាមសព្ទ​

(​បា​.) សេចក្ដី​ពិត សម្រាប់​លោក​ជា​អរិយបុគ្គល ឃើញ​ជាក់ច្បាស់​ដោយ​លោកុត្តរ​ប្បញ្ញា​ឥតមាន​ល្អៀង​, មាន ៤ យ៉ាង គឺ ទុក្ខ សេចក្ដី​លំបាក​កាយ​មិន​សប្បាយចិត្ត​, សមុទយ កំណើត​នៃ​ទុក្ខ​, និរោធ ទី​រលត់ទុក្ខ​, មគ្គ ផ្លូវធម៌​ជា​គន្លង​ឧបាយ​ឲ្យ​រលត់ទុក្ខ ។​

​ច្រកាចច្រកូវ​

​កិរិយាវិសេសន៍​

​ដែល​តាមតែ​បាន​, ដែល​ធ្វើ​ឲ្យ​តែ​រួចពីដៃ​, មិន​ស្អាត​, ខ្ជីខ្ជា​, មិន​ត្រឹមត្រូវ​ល្អ​
​របស់​ច្រកាចច្រកូវ​, ធ្វើការ​ច្រកាចច្រកូវ ។​

​គុណសព្ទ​

​ដែល​តាមតែ​បាន​, ដែល​ធ្វើ​ឲ្យ​តែ​រួចពីដៃ​, មិន​ស្អាត​, ខ្ជីខ្ជា​, មិន​ត្រឹមត្រូវ​ល្អ​
​របស់​ច្រកាចច្រកូវ​, ធ្វើការ​ច្រកាចច្រកូវ ។​

​ច្រងាប់ច្រងិល​

(​ច្រ​ង៉ា​ប់​ច្រ​ង៉ិ​ល​)

​កិរិយាវិសេសន៍​

​ដែល​ត្រឡប់ត្រឡិន ផ្កាប់ផ្ងារ​ច្រើនដង​, ដែល​ជជ្រុលជជ្រក​, ជ្រហឹតជ្រហម​
​ដួល​ច្រងាប់ច្រងិល ។​