ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ត្រឡាច​

​នាមសព្ទ​

​ឈ្មោះ​វល្លិ​ស្រុក​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​បន្លែ​ក៏បាន ធ្វើ​តំណាប់​ក៏បាន ជា​ដំណាំ​មាន​ប្រយោជន៍​ដ៏​សំខាន់​ក្នុងប្រទេស​ឥណ្ឌូចិន​
​បន្លែ​ត្រឡាច​, ​តំណាប់ត្រឡាច ។​
​ព​. ​ទ​. ​បុ​. ​ត្រឡាច​វារ​ទៅ ទើប​ល្ពៅ​វារ​មក មាន​អត្ថន័យ​ថា បើ​លុះតែ​ស្ត្រី​ហុច​ការណ៍​បើកផ្លូវ​មករក​បុរស​មុន​ទើប​បុរស​ហ៊ាន​ទាក់ទង​ទៅរក​; ឬថា បើ​លុះតែ​អ្នកគ្រប់គ្រង​កូនស្រី​បើកផ្លូវ​ឲ្យ​មុន ទើប​អ្នកគ្រប់គ្រង​កូនប្រុស​ហ៊ាន​ចូលមក​ដណ្ដឹង​ដោយ​ទុកចិត្ត​ថា​ប្រាកដជា​គេ​នឹង​ឲ្យ (​ស្រី​ដណ្ដឹង​ប្រុស​) ។ ដូច​ត្រឡាច​នៅក្នុង​បន្លា ចង្អៀតចិត្ត​ក្រៃពេក ។ ល ។​

នាមសព្ទ​

​ប្រដាប់​មាន​សណ្ឋាន​មូល​វែង​ដូច​ផ្លែ​ត្រឡាច សម្រាប់​ព័ទ្ធ​ខ្សែ​ពាន​នឹង​របស់​ដែល​ក្រឡឹង ។​

បច្ឆាបរិចារកិច្ច​

(—​ប៉ៈ​រិ​-​ចា​រ៉ៈ​—)

នាមសព្ទ​

( បា​. ) កិច្ច​បម្រើ​ក្នុងពេល​ក្រោយ ។ មុខការ​ដែល​បាន​បំពេញ​ឬ​បានធ្វើ ជា​បន្ដ​បន្ទាប់មក​ខាងក្រោយ ( បារ​. Services postérieurs ) ។​

​បូរបាច់​

កិរិយាសព្ទ​

​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង ឲ្យ​ឃើញ​ដើមទង​គន្លង​តាមរបៀប​ហូរហែ​
​បូរបាច់​ប្រាប់​; និយាយ​បូរបាច់​ប្រាប់ ។​

​កិរិយាវិសេសន៍​

​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង ឲ្យ​ឃើញ​ដើមទង​គន្លង​តាមរបៀប​ហូរហែ​
​បូរបាច់​ប្រាប់​; និយាយ​បូរបាច់​ប្រាប់ ។​

​ប៉ាចរហាច​

គុណសព្ទ​

​ដែល​រហាច​ពេញ​ពាស ។ សម្ដី​ប៉ាចរហាច សម្ដី​ភរភាយ​រហាច​រហ​ឥតមាន​ចប់ ។​

​ប្រកាច់​

​កិរិយាសព្ទ​

​បង្រះ​រមួល​សព៌ាង្គកាយ​វិលត្រឡប់​ចុះឡើង​ហាក់ដូច​គេ​ចាប់​កាច់​
​មាន់​ប្រកាច់​សស្រូស ។​