​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ព្រះរំងាច​

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ពួក​ផ្ទីថ្ម ។​

​រចេចរចាច​

(​រ​ចេ​ច​-​រ​ចាច​)

ឧទានសព្ទ​

​សូរ​ឮ​ចេ​ចៗ​ចាចៗ​ដោយ​ច្រើន​
​កូន​មាន់​រត់​ប្រសាច​យំ​រចេចរចាច ។​

​រញ៉េចរញ៉ាច​

ឧទានសព្ទ​

​សូរ​ឮ​ញ៉េចញ៉ាច​រឿយៗ ។​

​រដាច់​

​គុណសព្ទ​

​ដែល​ដាច់​ឃ្លាត​ពីគ្នា​; ច្រើន​និយាយ​ជា អាមេណ្ឌិតពាក្យ​ថា រដាច់ៗ ដែល​ដាច់​ឃ្លាតៗ​ពីគ្នា ( បុ​. សរ​. រដេច អ​. ថ​. រដាច់ ) ។​

​រដាច់រដោច​

​គុណសព្ទ​

​ដែល​ដាច់​ឃ្លាត​ចេញ​ឆ្ងាយ​ពី​គេ​មិន​រាប់​ថា​ជា​បានការ​ពេញទី​; ដែល​រាត់រាយ​, រាយរង​, សាបរលាប​
​ផ្ទះ​រដាច់រដោច ផ្ទះ​តូចៗ​ដែល​នៅ​ដាច់ៗ​ឆ្ងាយ​ពី​ភូមិ​; មនុស្ស​រដាច់រដោច មនុស្ស​ដែល​សាត់ព្រាត់​ជា​អនាថភាព​សាបរលាប​ឥត​គេ​រាប់អាន ។​