ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រម្ងាច​

​កិរិយាសព្ទ​

​កាយ​ឬ​ឆាយ​ភ្លើង​ឲ្យ​រាច​រាយ​ដើម្បី​ឲ្យ​អន់​ឆេះ​, ឲ្យ​អន់​រង្គំ​
​រម្ងាច​រងើកភ្លើង ។​

​រវ៉ាច់​

​កិរិយាវិសេសន៍​

​ដែល​និយាយ​ប៉ប៉ាច់​ឥត​ស្រាក​
​និយាយ​រវ៉ាច់​; សម្ដី​រវ៉ាច់ ។​
​រវ៉ាច់រវ៉ោច ប៉ាច់ៗ​ប៉ោ​ចៗ​ឬ​ប៉ប៉ាច់ប៉ប៉ោច​
​និយាយ​រវ៉ាច់រវ៉ោច​; សម្ដី​រវ៉ាច់រវ៉ោច ។​

​គុណសព្ទ​

​ដែល​និយាយ​ប៉ប៉ាច់​ឥត​ស្រាក​
​និយាយ​រវ៉ាច់​; សម្ដី​រវ៉ាច់ ។​
​រវ៉ាច់រវ៉ោច ប៉ាច់ៗ​ប៉ោ​ចៗ​ឬ​ប៉ប៉ាច់ប៉ប៉ោច​
​និយាយ​រវ៉ាច់រវ៉ោច​; សម្ដី​រវ៉ាច់រវ៉ោច ។​

​រសាច​

​កិរិយាវិសេសន៍​

​ដែល​បែកខ្ញែក​ដូច​គេ​សាច​, ប្រសាច​
​រត់​រសាច ( ម​. ព​. រសេច ផង ) ។​

​រាងដូចជា​

​និបាតសព្ទ​

​ដូចជា​, ហាក់ដូចជា​, បែប​ដូចជា​
​ពី​ដើម​វា​កាច​ណាស់ ប៉ុន្តែ​ឥឡូវ​រាងដូចជា​ស្លូត​បន្តិច ( ព​. សា​. ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក​ខ្លះ ) ។​

រំកាច់​

នាមសព្ទ​

​កម្ទេច​ឈើ​, កម្ទេច​ឧស​, កម្ទេច​ចំណាំង​តូចៗ​, កម្ទេច​រងើកភ្លើង​ជាដើម​
​រំកាច់​ឈើ​, រំកាច់​ឧស​, រំកាច់​ភ្លើង​។​
​ព​. ប្រ​. ដែល​តូច​ទាប​, សាបរលាប​
​រំកាច់​មនុស្ស ( ព​. ម​. ) ។​