ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រំកាច់មាស​

​នាមសព្ទ​

​ឈ្មោះ​ពស់​មួយ​ប្រភេទ មាត្រ​តូច​សម្បុរ​ចម្រុះ​ក្រហម​ខ្មៅ​អុជៗ​
​ពស់រំកាច់មាស ។​

​រំកាច់រំកោច​

​គុណសព្ទ​

​តូចតាច​, ល្អិតល្អោច​, កម្ទេចកម្ទី​
​ត្រី​ចង្វា​រំកាច់រំកោច ។​
​ព​. ប្រ​. តូច​ទាប​, ថោក​ថយ​, សាបរលាប​ណាស់​; បន្តិចបន្តួច​, បន្ទាប់បន្សំ​, រាយរង​
​មនុស្ស​រំកាច់រំកោច​, របស់​រំកាច់រំកោច​; ការ​—, រឿង​— ។​

​សីរសាច់​

(​សេ​រ៉ៈ​—)

​នាមសព្ទ​

​ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ដុះ​ចាក់ឫស​សណ្ឋាន​ជាដើម ស្លឹក​ស្រដៀង​នឹង​ទ្រមួច ។ ( ពាក្យ​ទេស្នា​កម្រងកែវ )
. . . កុមារ​ពេជ្រ សីរសាច់​លោ​ទក​ន្តួ​ត​ព្រៃ បាយម៉ាត​ស្វាត ព្រះទ្រហឹង កំភ្លឹង ស្ដុកស្ដុរ សម្កុល​ចិត្រមូលភ្លើង​. . . . . . ( ម​. ក​ណ្ខ​មហាពន ) ។​

សុរិយាល្ងាចថ្ងៃ​

(​សុ​រ៉ិ​យ៉ា​—)

​នាមសព្ទ​

​ឈ្មោះ​បទ​ភ្លេងបុរាណ​មួយបែប​របស់​ខ្មែរ មាន​ផ្ដើម​ទំនុកច្រៀង​ថា សុរិយាល្ងាចថ្ងៃ​…​រាល់​ដើម​បទ ហើយ​រាយ​ទំនុក​តាម​លំដាប់​តៗ​ទៅ ។​

ស្រេចបាច់​

(​ស្រាច់​—)

​កិរិយាវិសេសន៍​

​ស្រេច​បរិបូរ​, ​ស្រេច​គ្រប់គ្រាន់​
​ហើយ​ស្រេចបាច់​; ចាំ​ឲ្យ​ហើយ​ស្រេចបាច់​សិន !