ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​អន្តរត្ថវាចក​

(​អ័ន​-​តៈ​រ៉ាត់​-​ថៈ​វាចៈកៈ ឬ —​ចក់​)

​នាមសព្ទ​

( បា​. ) និបាតសព្ទ​ប្រាប់​សេចក្ដី​ថា “​ក្នុង​ពាក់កណ្ដាល​; ក្នុង​ចន្លោះ​, ក្នុង​រវាង​; ខាងក្នុង​; . . . ” ; សំ​. បា​. ប្រើពាក្យ អន្តរ​, អន្ត​រ៑​, អន្តរា​, អន្តោ . . . ( ម​. ព​. ទាំងនេះ ) ។​

​កាម​

​នាមសព្ទ​

( បា​. ) សេចក្ដីប្រាថ្នា​, ចំណង់​; ទ្រព្យសម្បត្តិ និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា​។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បានជា​អនេក​; បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​.​ថ​. កា​ម៉ៈ ដូចជា កាមគុណ​, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរ​ចំរើន​នៃ​សេចក្តីប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម​-​ម៉ាច់​-​ឆាន់​-​ទៈ ) សេចក្ដី​ពេញចិត្ត​ក្នុង​កាម ។ កាមតណ្ហា ចំណង់​ចំពោះ​កាម​, សេចក្តីប្រាថ្នា​មិនចេះចប់​ក្នុង​កាម ។ កាមទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម​, ទុក្ខ​ដែល​កើតឡើង​ព្រោះ​កាម ។ កាមបង្កៈ (—​បុ័ង​-​កៈ ) ភក់​គឺ​កាម ឬ កាម​ដូចជា​ភក់ ។ កាមបរិឡាហៈ (—​ប៉ៈ​-​រិ​-​ឡា​-​ហៈ ) សេចក្តី​ក្តៅក្រហាយ​, រោលរាល​, អន្ទះអន្ទែង​ព្រោះ​កាម ។ កាមភព ភព​គឺ​កាម ឬ ភព​ដែល​ប្រកបដោយ​កាមគុណ​ទាំង ៥, បាន​ដល់​ភព ១១ គឺ​ទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា (—​សៃ​-​យ៉ា ) ដំណេក​របស់​បុគ្គល​អ្ន​ក​បរិភោគ​កាម ( អ្នក​បរិភោគ​កាម​ច្រើន​ដេក​ផ្អៀង​ទៅខាង​ឆ្វេង ) តាម​អដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នក​បរិភោគ​កាម​។ ឥត្ថី​. កាមភោគិនី ។ កាមយោគ សេចក្តី​ប្រកប ឬ ព្យាយាម​ក្នុង​កាម ។ កាមរាគ តម្រេក​ក្នុង​កាម ។ កាមរាគានុស័យ កិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ​នៅក្នុង​សន្តាន គឺ​កាមរាគ ។ កាមរោគ រោគ​កើតឡើង​ព្រោះ​កាម ។ កាមវិតក្ក (—​វិ​-​តាក់​-​កៈ ) សេចក្តី​ត្រិះរិះ​ក្នុង​កាម ។ កាមវិយោគ ការព្រាត់ប្រាស​និរាស​ចា​ក​កាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្តីស្រឡាញ់​ជក់​ជាប់​ស្អិត​ក្នុង​កាម ។ កាមសុខ សុខ​ក្នុង​កាម ឬ សេចក្តី​សប្បាយ​ដែល​កើតឡើង​អំពី​កាម ។ កាមសុខល្លិកានុយោគ ការប្រកប​រឿយ ៗ ក្នុង​កាមសុខ​, ការប្រព្រឹត្តិ​ជាប់ចិត្ត​ចំពោះ​កាមសុខ ។ កាមាទីនវៈ (—​ម៉ា​-​ទី​-​នៈ​-​វៈ ) ឬ កាមាទីនព (—​នប់ ) ទោស​នៃ​កាម​, ទោស​ដែល​កើត​អំពី​កាម ។ កាមារម្មណ៍ អារម្មណ៍​គឺ​កាម ៦ យ៉ាង​មាន​រូបារម្មណ៍​ជាដើម ។ កាមាវចរ ឈ្មោះ​ឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះ​ចិត្ត​ដែល​ត្រាច់​ទៅក្នុង​កាមភព ឬ ដែល​ចុះ​ស៊ប់​កាន់​កាមភព ។ កាមាសវៈ (—​សៈ​-​វ៉ៈ ) អាសវៈ​គឺ​កាម ។ កាមុបាទាន (—​ប៉ា​—) សេចក្តី​ប្រកាន់​មាំ​ក្នុង​កាម ។ កាមុម្មត្តកៈ ( កា​ម៉ុម​-​ម៉ាត់​-​តៈ​-​កៈ ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត​, ដែល​វក់​ក្នុង​កាម ។ កាមេសនា ការស្វែងរក​កាម ។ កាមោឃៈ (—​ឃៈ ) អន្លង់​គឺ​កាម ឬ កាម​ដូចជា​អន្លង់ ។ ល ។​

​កេរកាល​

​នាមសព្ទ​

​ឈ្មោះ​សាស្ត្រា​ច្បាប់​ចាស់​មួយ មាន​ពាក្យ​ប្រដៅ​ជា​ដំបូន្មាន​ផ្សេង ៗ​
​សាស្ត្រា​កេរកាល ។​

​កំពង់​

​នាមសព្ទ​

​ទីកន្លែង​នៅ​មាត់ទឹក​ដែល​ជនានុជន​ចុះឡើង ឬ​ចតទូក​ជាដើម​
​កំពង់ទូក​, កំពង់កប៉ាល់​, កំពង់ទឹក ។ បញ្ចុះកំពង់ គឺ​ស៊ី ( ព​. ទ្រ​. ) ។ កំពង់ចាម ន​. ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ ។ កំពង់ឆ្នាំង ន​. ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ ។ កំពង់ត្រឡាច ន​. ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ឆ្នាំង ។ កំពង់ត្រាច ន​. ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពត ។ កំពង់ធំ ន​. ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ ។ កំពង់លែង ន​. ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ឆ្នាំង ។ កំពង់សៀម ន​. ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ចាម ។ កំពង់សោម ន​. ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កោះកុង ។ កំពង់ស្ពឺ ន​. ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ ។ កំពង់ស្វាយ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ធំ ។​

គោចរ​

(—​ច​)

​នាមសព្ទ​

( សំ​. បា​. ) វិស័យ​, ដំណើរ​នៃ​ឥន្ទ្រិយ គឺ រូប , សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ ដំណើរ​យាត្រា​ទៅរក​អាហារ​ចំណី​, ទី​ដែលមាន​អាហារ​ចំណី​, ទី​ដែល​សមណៈ​គួរ​ត្រាច់ចរ​ទៅបាន តាម​ពុទ្ធានុញ្ញាត​។ ព​. ផ្ទ​. អគោចរ ។​