ដោយ:ដេប៉ូ/ភ្នំពេញ៖ក្រសួងអប់រំ យុវជន និង កីឡានៅថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ ២០២១នេះបានចេញសេចក្តីប្រកាសមួយស្តីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងបាក់ឌុប សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបដែលសម័យប្រឡងនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ខាងមុខ។

សេចក្តីប្រកាសនេះក្នុងគោលបំណងក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប។លើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្នុងបរិបទជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ កំណត់អំពីសកម្មភាពសម្រាប់បេក្ខជន ដែលត្រូវអនុវត្តក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ,កំណត់អំពីសកម្មភាពដែលមិនត្រូវអនុវត្ត និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្តខុសឆ្គងក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាដើម៕
សូមជូនសេចក្តីប្រកាស: