​ប្រែ​សម្រួលៈ​វាសនា​៖​ថ្នាំ​លាយ​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​AstraZeneca Plc​ត្រូវបាន​រកឃើញ​ថា​មាន​ប្រសិទ្ធភាព​៧៧​ភាគរយ​នៅក្នុង​ការបង្ការ​កុំអោយ​កើត​ជំងឺ​កូវី​ដ​១៩​ចេញ​ជា​រោគសញ្ញា នៅក្នុង​ក្រុម​​មនុស្ស​មាន​ហានិភ័យ​ខ្ពស់ នេះ​បើ​តាម​លទ្ធផល​នៃ​ការពិសោធន៍​សំខាន់​មួយ​។​

​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែការណ៍​កាលពី​ថ្ងៃ​២០​វិច្ឆិកា​ថា លទ្ធផល​នៃ​ការសិក្សា​របស់​ក្រុមហ៊ុន​បាន​រកឃើញថា មិន​មាន​នរណា​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ការពិសោធន៍ កើតកូ​វីដ​១៩​ធ្ងន់ធ្ងរ​ ឬ​ស្លាប់​ទាក់ទង​នឹង​ជំងឺ​នេះ​ទេ ។​មនុស្ស​៥.១៩៧​នាក់​បាន​ចូលរួម​ក្នុងការ​សាក​ពិសោធន៍ ដែល​បាន​ចាប់ផ្តើម​កាលពី​ដើម​ខែ​វិច្ឆិកា​ដើម្បី​ស្វែងរក​មើល​ថា​តើ​ថ្នាំ​នេះ​អាច​រារាំង​ការឆ្លង​នៅក្នុង​មនុស្ស​​មាន​ហានិភ័យ​ខ្ពស់​នៅ​អាម៉េរិក អង់គ្លេស បែ​ល​ហ្សិ​ច បារាំង​និង​អេ​ស្ប៉ា​ញ​។​

​លទ្ធផល​សិក្សា​នេះ​នឹង​ជា​ជំនួយ​ធំ​មួយ​សំរាប់​ក្រុមហ៊ុន​AstraZeneca ក្រោយពី​ការសិក្សា​មួយ​ទៀត​កាលពី​ខែ​មិថុនា​ដើម្បី​អោយដឹងថា​តើ​ថ្នាំ​លាយ​បញ្ចូល​គ្នា​ច្រើន​មុខ​នេះ​អាច​រារាំង​ការកើតកូ​វីដ​១៩​ចេញ​រោគសញ្ញា​បាន​ដែរ​ឬ​ទេ​លើ​អ្នក​ដែល​បាន​ប៉ះពាល់​វីរុស​កូរ៉ូ​ណានោះ បាន​បរាជ័យ​។​

​របកគំហើញ​នេះ​ក៏​អាច​សង្គ្រោះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អាម៉េរិក​ក្នុង​ការលក់​ថ្នាំ​នេះ​។​តាមពិត​អាម៉េរិក​បាន​បញ្ជា​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​នេះ​៧០០.០០០​ដូស​សំរាប់​ការប្រគល់​នៅ​ឆ្នាំ​២០២១​។​ក្រុមហ៊ុន​AstraZeneca​បាន​និយាយ​កាលពី​ខែ​មិថុនា​ថា ខ្លួន​បាន​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អាម៉េរិក និង​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​ចុងក្រោយ មុន​សំរេច​ត្រូវធ្វើ​យ៉ាងណា​។​

​ថ្នាំ​អង្គ​បដិបក្ខប្រាណ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​វិធី​មួយ​ក្នុង​ការការពារ​មនុស្ស​មាន​ហានិភ័យ​ខ្ពស់ ដូចជា​អ្នក​ជំងឺមហារីក ដែល​មិន​ឆ្លើយតប​នឹង​វ៉ាក់សាំង​។​ការសាកល្បង​សំ​រាប់​ទាំង​បង្ការ​និង​ព្យាបាល​​កូវី​ដ​១៩ បង្ហាញ​ជោគជ័យ​ចំរុះ​។​

​មនុស្ស​៥.១៩៧​នាក់​បាន​ចូលរួម​ក្នុងការ​សាក​ពិសោធន៍ ដែល​បាន​ចាប់ផ្តើម​កាលពី​ដើម​ខែវិច្ឆិកា ដើម្បី​ស្វែងរក​មើលថា​តើ​ថ្នាំ​អាច​រារាំង​ការឆ្លង​នៅក្នុង​មនុស្ស​មាន​ហានិភ័យ​ខ្ពស់​ដែរ​ឬ​អត់​

AstraZeneca​កាលពី​ថ្ងៃ​១៨​វិច្ឆិកា​ក៏​បាន​ចាប់ផ្តើម​ការ​នាំមុខ​ក្នុង​ការនាំ​ថ្នាំ​ការពារកូ​វីដ​១៩​សំរាប់​អ្នក​មិន​កើតកូ​វីដ​១៩​ចូល​ក្នុង​ទីផ្សារ​។​ជា​ថ្នាំ​សំរាប់​អ្នក​មិន​ឆ្លើយតប​ចំពោះ​វ៉ាក់សាំង AstraZeneca​បាន​និយាយថា​ថ្នាំ​អង្គ​បដិបក្ខប្រាណ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ដល់​ទៅ​៨៣​ភាគរយ​និង​រយៈពេល​ការពារ​បាន​៦​ខែ​។​

​ក្រុមហ៊ុន​អង់គ្លេស​និង​ស៊ុយអែត​នេះ​បាន​និយា​ថា​ក្នុង​ការសិក្សា​ដាច់ដោយឡែក​មួយ​លើ​អ្នកជំងឺ​ចេញ​រោគសញ្ញា​ស្រាល​និង​មធ្យម វា​បង្ហាញ​ថា​ថ្នាំ​ចាក់​ឈ្មោះថា​AZD7442 ឬ Evusheld​កាត់បន្ថយ​ការ​​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ឡើង​បាន​ដល់​ទៅ​៨៨​ភាគរយ​តែ​ក្នុងពេល​៣​ថ្ងៃក្រោយ​ចេញ​រោគសញ្ញា​ដំបូង​៕