​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អង្គការ​ណា​សា​គ្រោង​នឹង​ចាប់ផ្តើម​បេសកកម្ម​មួយ​ដែល​នឹង​ឃើញ​យានអវកាស​មួយ​បំបុក​ចូលទៅ​ក្នុង​អាចម៍ផ្កាយ​ក្នុង​គោលបំណង​ដើម្បី​បង្វែរ​គន្លង​របស់​វា​។​

​បេសកកម្ម​ឈ្មោះថា Dart (​ការ​ធ្វើតេស្តិ៍​បង្វែរ​ទិស​អាចម៍ផ្កាយ​ទ្វេ​) នឹង​សាកល្បង​បច្ចេកវិជ្ជា​ការពារ​ដើម្បី​ទប់ស្កាត់​អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់​កុំ​ឱ្យ​បុក​នឹង​ផែនដី​។​

​វា​មាន​គោលបំណង​បង្ហាញ​ថា យានអវកាស​អាច​រុករក​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​អាចម៍ផ្កាយ​គោលដៅ ហើយបំ​បុកវា​ដោយ​ចេតនា ដែល​គេ​ហៅថា ឥទ្ធិពល​គីណេ​ទិក​នៅ​ល្បឿន​ប្រហែល ៦​គីឡូម៉ែត្រ​​ក្នុង​មួយ​វិនាទី​។​

​ការប៉ះទង្គិច​នេះ​នឹង​ផ្លាស់ប្តូរ​ល្បឿន​របស់​អាចម៍ផ្កាយ​នៅក្នុង​គន្លង​របស់​វា​ជុំវិញ​តួខ្លួន​របស់​វា​ប្រហែល ១ ភាគរយ​។​

​ប៉ុន្តែ​វា​នឹង​ផ្លាស់ប្តូរ​រយៈពេល​នៃ​គន្ល​អាចម៍ផ្កាយបាន​បួនដ​ប់​នាទី គឺ ល្មម​គ្រប់គ្រាន់​អាច​សង្កេតឃើញ​និង​វា​ស់​ដោយ​ប្រើ​កែវយឹត​នៅ​លើ​ផែនដី​។​

​គោលដៅ​របស់ Dart មិនមែន​ជា​ការគំរាមកំហែង​ដល់​ផែនដី​ទេ ហើយ​គោលដៅ​នោះ​គឺជា​អាចម៍​ផ្កាយ Dimorphos ដែល​គោចរ​ជុំវិញ​អាចម៍ផ្កាយ​ធំ​ជាង​វា​ឈ្មោះថា Didymos ។​

​ណា​សា​និយាយថា ប្រព័ន្ធ​នេះ​គឺជា​កន្លែង​សាកល្បង​ដ៏​ល្អឥតខ្ចោះ​ដើម្បី​មើល​ថា​តើ​ការបំបុក​យានអវកា​ស​ដោយ​ចេតនា​ចូលទៅក្នុ​ង​អាចម៍ផ្កាយ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្លាស់​ប្តូរ​គន្លង​​របស់​វា​ឬ​យ៉ាងណា ប្រសិនបើ​អាចម៍ផ្កាយ​ដែល​គំរាមកំហែង​ដល់​ផែនដី​ត្រូវបាន​រកឃើញ​នាពេល​អនាគត​៕

​បេសកកម្ម Dart នឹង​សាកល្បង​បច្ចេកវិជ្ជា​ការពារ​ដើម្បី​ទប់ស្កាត់​អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់​កុំ​ឱ្យ​បុក​នឹង​ផែនដី